នេះគឺជាមុខចោរ ដែលបានលួចម៉ូតូលោក វង្ស ណយ នឹងលោក ជា ស្រួច ព្រមទាំងទឹកប្រាក់ចំនួន
ជឿជាក់ពុកម៉ែបងប្អូន ជាពិសេសប្រិយមិត្តដែលនិយមតាមដានកីឡាប្រដាល់ពិតជាបានស្គាល់រួចមកហេីយចំពោះវត្តមានលោក ជា ស្រួច ដែលជាអតីតកីឡាករប្រដាល់ក្បាច់គុនបុរាណខ្មែរមួយរូបដ៏មានឈ្មោះល្បីល្បាញកាលពីជាង ១០ឆ្នាំមុន ក៏ដូចជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំងសម្បេីមពីមហាជនខ្មែរយេីង។
យ៉ាងណាមិញ ក្រោយពីជួបនូវវិបត្តិសេដ្ឋកិច្ចក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងមានបន្ទុកលេីគ្រួសារទៀតនោះ លោក ជា ស្រួច ត្រូវបានលោក វង្ស ណយ បានផ្តល់ឱកាសការងារជាអ្នកដឹកងៀតក្របីដេីម្បីបានលុយខ្លះយកទៅដោះស្រាយបញ្ហា ដែលនេះបង្ហាញអោយឃេីញពីក្តីស្រឡាញ់ និងការចេះជួយគ្នាក្នុងគ្រាលំបាកក្នុងនាមជាកីឡាករប្រដាល់រួមអាជីព។
ដោយឡែក មិនទាន់បានមួយសប្តាហ៍ស្រួលបួលផង ដែលលោក ជា ស្រួច បានមកធ្វើជាអ្នកដឹកងៀតក្របី ស្រាប់តែនៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក វង្ស ណយ បានធ្វើការប្រកាសលេីទំព័រហ្វេសប៊ុករបស់ខ្លួន និងបានសុំដល់បងប្អូនមេត្តាជួយស៊ែរចែករំលែកបន្តផង ខណៈដែលរូបលោក រួមជាមួយលោក ជា ស្រួច ត្រូវបានបុរសម្នាក់ដែលស្នាក់នៅផ្ទះជាមួយគ្នាបានលួចម៉ូតូអ្នកទាំងពីរ ព្រមជាមួយលុយចំនួន ៥០មុឺនរៀលយកទៅបាត់ ។ ក្នុងនោះដែរ លោក វង្ស ណយ ក៏បានមានការរៀបរាប់ឱ្យដឹងថា៖«មុខចោរដែលយកម៉ូតូទៅ ខំអាណិតឃើញលំបាក អោយមកដឹកងៀតក្របី ចុងក្រោយ យកទាំងលុយងៀតក្របី និងម៉ូតូ ២គ្រឿង»។
សូមទស្សនាវីដេអូខាងក្រោម