ឃេីញមានការរិះគន់ពីមហាជនច្រើនពេក ស្រាប់តែ តារា ធុងស្ពេត្រូ ចេញមុខទម្លាយរឿងតម្លៃខ្លួនកញ្ញា អាជី ៣មុឺនដុល្លារ ខ្ទេចគ្មានសល់
ជឿជាក់ប្រិយមិត្តជាច្រើនពិតជាបានទទួលជ្រាបរួចមកហើយ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ កញ្ញា អាជី បានទទួលថតផ្សព្វផ្សាយអោយសំអាងការដ៏ល្បីមួយមានឈ្មោះ មយូរ៉ា ហ្គោល ដោយមានកិច្ចកុងត្រាការងាររយៈពេលមួយខែ ក្នុងតម្លៃ ៣មុឺនដុល្លារ ដែលចំនួននេះបានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង។
បន្ថែមពីលេីនេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយលោក អុឹម ជីវ៉ា កញ្ញា អាជី បានពោលពាក្យសរសើរដល់រូបសម្រស់របស់ខ្លួន ដែលពិតជាមានភាពស្រស់ស្អាតខ្លាំងពីធម្មជាតិ បូករួមជាមួយរូបរាងដ៏តូចច្រឡឹង និងស្បែកសម៉ត់រលោងទៀតនោះ ធ្វើឲ្យរូបនាងជឿជាក់លេីខ្លួនឯងថាក្នុងចំណោមមនុស្សស្រី១០នាក់ គឺថាស្អាតជាង៩នាក់ហេីយ សូម្បីពេលភ្ញាក់ពីគេងមិនទាន់ងូតទឹកក៏នៅតែស្អាតដែរ។
ទន្ទឹមនឹងការលើកឡើងបែបនេះ ត្រូវបានមហាជនជាច្រើន បានធ្វើការរិះគន់យ៉ាងចាស់ដៃតែម្តង ថានេះជាការអួតអាងជ្រុលហួសពីការពិត។ យ៉ាងណាមិញ ក្រោយរងនូវមតិរិះគន់ពីមហាជនជាច្រើនរួចមក ស្រាប់តែ តារា ធុងស្ពេត្រូ ក៏បានចេញមុខមកធ្វើការបកស្រាយយ៉ាងច្បាស់ចំពោះរឿងរ៉ាវខាងលេីប្រាប់ទៅកាន់មហាជនតាមរយៈគេហទំព័រផេកហ្វេសប៊ុកជាផ្លូវការរបស់សំអាង មយូរ៉ា ហ្គោល ផ្ទាល់តែម្តង។ តោះកុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនាដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម