លោកស្រី ទ្រី ដាណា មានអារម្មណ៍ខ្លោចចិត្តពេលឃេីញស្រ្តីម្នាក់ ជាប់ចត្តាឡីស័ក ជិតដល់ពេលចេញទៅហើយ តែត្រូវសម្រាលកូននៅមុខបន្ទប់ជួល លោកស្រីក៏បានជូនថវិកាចំនួន
កាលពីម្សិលមិញ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះ មហាជនអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានមានក្តី ត ក់ ស្លុ ត ក្នុងចិត្តជាខ្លាំង បន្ទាប់ពីបានឃេីញនូវសកម្មភាពរបស់ស្រ្តីម្នាក់ដែលបានសម្រាលកូននៅមុខបន្ទប់ជួល ដោយទទួលបានកូនប្រុសម្នាក់ ហេីយទាំងម្តាយនិងកូនក៏ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជប៉ុន។
ក្នុងនោះដែរ បន្ទាប់ពីបានមេីលឃេីញនូវទុក្ខលំបាក និងមានក្តីអាណិតអាសូរជាពន់ពេកនោះ តាមរយៈទំព័រផេកហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានប្រកាសជួយជាថវិកាដល់ពីរនាក់ប្តីប្រពន្ធខាងលេីចំនួន 1000$ ព្រមទាំងបានសរសេររៀបរាប់ថា៖«ឃើញរូបភាព មានអារម្មណ៍ថាខ្លោចចិត្តណាស់ ខ្ញុំជួយថវិកាដោះស្រាយជីវភាព 1000$ សង្ឃឹមថាសុខភាពល្អទាំងអស់គ្នា។ គាត់ទាំង២នាក់ ជាប់ចត្តាឡីស័ក ជិតដល់ពេលចេញទៅហើយ តែត្រូវសម្រាលកូនមុខបន្ទប់ជួលតែម្ដង។
សម្ភារកូនង៉ែតក៏មិនទាន់បានត្រៀម តែឃើញគ្រូពេទ្យយកចិត្តទុកដាក់ជួយជូនទៅពេទ្យជប៉ុនក៏រំភើបចិត្តដែរ ស្ថានភាពពេលនេះ ឃើញបងប្អូនជាច្រើនជួបការលំបាក ពិតជាមិនស្រួលក្នុងចិត្តទេ។ តែដើម្បីចូលរួមគោរពវិធានការរដ្ឋបាល ក្នុងអំឡុងពេល បិ ទ ខ្ទ.ប់ នាងខ្ញុំមិនអាចធ្វើសកម្មភាពច្រើនដូចមុនទេ។ កន្លែងណាអាចផ្ញើជំនួយទៅបាន នាងខ្ញុំនឹងផ្ញើទៅជួយ។
កម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងថ្នាក់ដឹកនាំសុទ្ធតែមានការនឿយហត់ខ្លាំងពេលនេះ សង្ឃឹមថា កូ.វី.ដ ច.ង្រៃ នឹងរលាយបាត់ឆាប់ៗ ដើម្បីបងប្អូនបានបំពេញការងារ រកស៊ីឡើងវិញ។ យើងត្រូវរួមកម្លាំងគ្នា អ្នកមានភារកិច្ចខំប្រយុទ្ធ ឯអ្នកមិនមានភារកិច្ចចាំបាច់ មានតួនាទីការពារ ដើម្បីកាត់ផ្ដា.ច់ ការ ច.ម្លង។ នាងខ្ញុំសង្ឃឹមថា នឹងអាចធ្វើសកម្មភាពឆាប់ៗឡើងវិញ»។