៣ឆ្នាំមុនជូនដំណើរប្អូនស្រីទៅរៀននៅប្រទេសចិន ហេតុអ្វីបានក្លាយជាការជូនដំណើរជាលើកចុងក្រោយទៅវិញ
ហ្វេសប៊ុក៖ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារកញ្ញា គួច ជា ដារីកា ដែលប្អូនស្រីជានិស្សិតថ្នាក់បរិញ្ញាបត្រសិក្សានៅសកលវិទ្យាល័យធានជីង ប្រទេសចិន បានទទួលមរណភាពនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៤៖៤០នាទីព្រឹក ក្នុងជន្មាយុ ២២ឆ្នាំ ដោយសារតែជំងឺ ដា ច់សរសៃ ឈា ម ខួរក្បាល។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Keahuot So ដែលត្រូវជាសាច់ញាតិបានបង្ហាញពីអារម្មណ៍រន្ធត់ចិត្តជាខ្លាំងបន្ទាប់ពីទទួលបានដំណឹងដ៏អកុសលមួយនេះ និងបានសរសេររៀបរាប់ឲ្យដឹងថា៖«3ឆ្នាំមុនជូនដំណើរប្អូនស្រីទៅរៀននៅប្រទេសចិន ហេតុអ្វីបានក្លាយជាការជូនដំណើរជាលើកចុងក្រោយទៅវិញ សូមប្អូនស្រីទៅកាន់សុគតិភព»។
គណនីហ្វេសប៊ុកឈ្មោះ Vouchim Kouch ត្រូវជាបងស្រី បានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖«ថ្ងៃដែលខ្ញុំបាត់បង់ក្មេងស្រីដ៏ល្អម្នាក់ដែលខ្ញុំស្រលាញ់ស្ទើរកែវភ្នែកដួងចិត្ត ក្មេងស្រីម្នាក់ដែលពូកែ ក្មេងស្រីដែលខំប្រឹងតស៊ូរៀនរហូតដល់ជិតបានទទួលជោគជ័យស្ទើរតែពាក់កណ្តាលជីវិត ប្អូនស្រីដ៏ល្អរបស់បង សូមអោយប្អូនស្រីរបស់បងទៅកាន់ទីដែលស្ងប់សុខណាអូនណា»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។