រន្ធត់ចិត្តណាស់ ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ ត្រូវបានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
នាយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រផេកហ្វេសប៊ុក សាលារៀនពួយអេងរកាកោង 加江培英学校 បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំបំផុតមួយ ខណៈដែលក្មេងស្រីម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែជំងឺមហារីកគ្រាប់ឈាម ។
ប្រភពដដែលខាងលេីបានសរសេររៀបរាប់ថា៖«Admin តំណាងអោយគណៈកម្មការ នាយក នាយិកា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សូមសំដែងអារម្មណ៍សោកស្ដាយចំពោះប្អូនស្រី 杨淑君 ដែលជាសិស្សនៅសាលារៀនយើងខ្ញុំ ដោយប្អូនស្រីបានទទួលមរណភាពនៅថ្ងៃអាទិត្យ ទី១២ វេលាម៉ោង ១២ នៅមន្ទីពេទ្យ គន្ធបុប្ផា២ ក្នុងជន្មាយុ 14ឆ្នាំ ដោយសារជំងឺ មហារីកគ្រាប់ឈាម ។ យើងទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ របស់គ្រួសារនៃសព»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។