អ្នកនាង ខាត់ សុឃីម សូមផ្តាំទៅអ្នកទិញឡាន កុំទិញឡានអ្នកស្គាល់គ្នាអោយសោះ ព្រោះដោយសាររូបនាងទិញជិះទើបបាន២៦ថ្ងៃ គេអោយខាតចំនួន
ប្រិយមិត្តជាច្រើនពិតជាបានទទួលជ្រាបរួចមកហើយ អំពីរឿងរ៉ាវរបស់អ្នកនាង ខាត់ សុឃីម ដែលកាលពីពេលថ្មីៗនេះ រូបនាងបានទម្លាយប្រាប់ទៅកាន់មហាជនទាក់ទងនឹងការចាញ់បោកលុយគេអស់ជិត ១លានដុល្លារ ដែលធ្វើឱ្យតារាពហុជំនាញរូបនេះ រួមជាមួយក្រុមគ្រួសារទាំងមូលមានក្តីអស់សង្ឃឹមជាខ្លាំង។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាជេីងចាស់ស្រីរូបនេះបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាថ្មីម្ដងទៀតបន្ទាប់ពីបានបង្ហោះសារលើកឡើងទាក់ទងនឹងការទិញរថយន្តអ្នកស្គាល់គ្នាក្នុងរយៈពេលខ្លីប៉ុណ្ណោះ បែរជាត្រូវខាតបង់ប្រាក់ជាច្រេីនមុឺនដុល្លារទៅវិញ ធ្វើឲ្យរូបនាងមានការខកចិត្តជាខ្លាំង។
ក្នុងនោះដែរ អ្នកនាង ខាត់ សុឃីម បានសរសេររៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លួន ដោយមានខ្លឹមសារទាំងស្រុងថា៖(លុយមិនយល់មិត្ត) អរគុណទឹកចិត្តបងណាស់ អ្នកមានលុយទិញឡាន កុំទិញមនុស្សស្គាល់គ្នាអោយសោះ ព្រោះគេបឺ ត ឈា ម សាហាវ ទិញជិះទើបបាន២៦ថ្ងៃគេអោយខាត(២មុឺន$)នេះរឺអ្នករាប់គ្នា?
អ្នកនាង ខាត់ សុឃីម បានបន្តទៀតថា ហេ ហេ បានរៀនមេរៀន១ទៀតហើយ (ចេះហើយដឹងហើយលើកនេះ) អរគុណបងប្អូន លុយរកបានទៀត តែមេរៀននេះ មិនងាយរកបានទេ ខ្ញុំរៀនបានច្រើនណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខាត់សុឃីមនៅតែរឹងមាំ បន្តរកលុយទៀត (ធ្វើបុណ្យរួចហើយ ជូនបុណ្យផងណា បងប្អូន)។