កូនចៅបានត្រឹមយកធាតុមកធ្វើបុណ្យនៅស្រុកកំណើត ខណៈ ស ព ម្តាយបានបូជានៅប្រទេសថៃ ដោយគាត់បានទទួលមរណភាពដោយសារតែ
កាលពីពេលថ្មីៗនេះ បងស្រីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ ចែ ភារម្យ បានបង្ហាញពីក្តីក្រៀមក្រំជាខ្លាំង ខណៈដែលបាត់ បង់ ម្តាយជាទីស្រឡាញ់ ដោយរូបគាត់បានទទួលមរណភាពនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយសារតែជំងឺទឹកនោមផ្អែម បន្ទាប់ពីបានចេញទៅធ្វើការព្យាបាលនៅប្រទេសថៃ ចំណែកឯ ស ព ត្រូវបានបូជានៅទីនោះ ដោយកូនចៅបានត្រឹមយកធាតុមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតវិញប៉ុណ្ណោះ។
ក្នុងនោះដែរ ប្រភពដដែលខាងលេីដែលត្រូវជាកូនបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង ព្រមទាំងបានសរសេររៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «សក់ដែលកូនស្រលាញ់ខ្លាំងបំផុត ថ្ងៃនេះកូនកាត់បូជាសក់ជួនម្ដាយ នេះជាលើកចុងក្រោយដែលកូនបានធ្វើ បើកូនធ្វើអ្វីខុសឆ្គង សម្ដីតូចសម្ដីធំដាក់អ្នកម្ដាយ សូមអ្នកម្ដាយអត់ទោសអោយកូនផង បើមានជាតិក្រោយធ្វើជាម៉ែកូននឹងគ្នាទៀតណាម៉ែ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធមីងស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។