សមត្ថកិច្ច បង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាព ដែលស្រ្តីម្នាក់ធ្លាក់ពីលេីម៉ូតូ រ ង រ បួស បែ ក ក្បា ល មិនមែនដោយសារវិទ្យុទាក់ទង វា យត្រូវនោះទេ គឺមកពី
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈការបង្ហោះចេញពីគេហទំព័រផេកហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសបានធ្វើការជម្រាបជូនមហាជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបច្បាស់ អំពីដេីមហេតុដែលបង្កឱ្យស្ត្រីម្នាក់ធ្លាក់ពីលេីម៉ូតូ រ ងរបួស ត្រង់ក្បាល នៅត្រង់ចំណុចផ្លូវនេរុ ខណ្ឌ៧មករា កាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។
ស្របពេលដែលសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអា វុ ធ ជាតិ ផ្ទុះ នៅគោលដៅផ្លូវនេរុ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៩:២០នាទីយប់ ក៏មានម៉ូតូមួយគ្រឿងម៉ាកស្កូពីពណ៌សលាយឈូក ផ្លាកលេខភ្នំពេញ 1IQ. 3087 កំពុងបេីកបរពីត្បូងទៅជេីង ដោយបុរសម្នាក់ជាអ្នកបេីកបរដឹកស្ត្រីម្នាក់ ដោយឃេីញអ្នកបេីកបរ និងអ្នករួមដំណេីរមិនមានពាក់មួក
សមត្ថកិច្ចក៏បានចេញឃាត់ ឃេីញដូច្នេះអ្នកបេីកបរល្មេីសច្បាប់រូបនោះ បានបេីកត្រឡប់ក្រោយក្នុងល្បឿនលឿនក្នុងគោលបំណងរត់គេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ពេលនោះមន្ត្រីប្រចាំការនៅដេីមទី បានចេញលេីកដៃក្នុងគោលបំណងឃាត់ឱ្យឈប់ដេីម្បីធ្វេីការសាកសួរ ត្រួតពិនិត្យ និងធ្វេីការផាកពិន័យតាមច្បាប់ ប៉ុន្តែជនបេីកបរល្មេីសមិនបានឈប់ ថែមទាំងបានបន្ថែមល្បឿនទៅបុកនឹងគម្របលូនៅចិញ្ចេីមផ្លូវ ដែលបណ្តាលឱ្យអ្នករួមដំណេីរខាងក្រោយធ្លាក់ពីលេីម៉ូតូរងរបួសបែកក្បាល
ដោយផ្អែកលេីមូលដ្ឋានច្បាប់ អ្នកបេីកបរបានល្មេីសនឹងចំណុចមួយចំនួនដូចខាងក្រោម : ១. បេីកបរមិនពាក់មួកសុវត្ថិភាព ទាំងអ្នកបេីកបរ និងអ្នករួមដំណេីរ ២. បេីកបរបញ្ច្រាសទិស ៣. បេីកបរលេីសល្បឿនកំណត់ (40km/h)
៤. បេីកបរក្នុងល្បឿនលឿនក្នុងគោលបំណងបុកសមត្ថកិច្ច កំពុងអនុវត្តច្បាប់ ៥. បេីកបរត្រឡប់ក្រោយមានបំណងរត់គេចពីសមត្ថកិច្ច ដោយមិនឱ្យសមត្ថកិច្ចធ្វេីការត្រួតពិនិត្យ និងផាកពិន័យតាមច្បាប់ ។
ដោយយោងលេីមាត្រា៧៦ នៃច្បាប់ចរាចរណ៍ផ្លូវ និងមាត្រាទី៥៤១ នៃច្បាប់ក្រមព្រហ្មទណ្ឌ ផ្អែកតាមកំហុសដូចបានបញ្ជាក់ខាងលេី អ្នកបេីកបរអាចត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវផាកពិន័យផងដែរ ។ យោងលេីចំណុចដូចបានបញ្ជាក់ជូនខាងលេី សមត្ថកិច្ចរីករាយទទួលយកនៅការចូលរួមមតិរបស់បងប្អូនប្រជាពលរដ្ឋ ថាតេីការបេីកបររបស់បុរសម្នាក់នេះត្រូវ ឬក៏ខុសច្បាប់ ។ និយាយជារួមបេីអ្នកបេីកបរមិនល្មេីស មិនបេីករត់ នោះរឿងហេតុដែលបង្កឱ្យគ្រោះថ្នាក់ក៏មិនកេីតមានឡេីងឡេីយ ៕
សូមទស្សនាវីដេអូខាងក្រោម