សូមចូលរួមរំលែកទុក្ខផង ស្ត្រីម្នាក់ត្រូវបានទទួលមរណភាព ចាកចោលក្រុមគ្រួសារ ដោយសារតែ
នៅយប់អធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Jëē Mī បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមីងស្រីជាទីស្រឡាញ់របស់ខ្លួនបានទទួលមរណភាពចាកចោលសាច់ញាតិ និងក្រុមគ្រួសារទាំងនៅវ័យក្មេង ដោយសារតែជំងឺមហារីកដោះ និងរលាកស្រោមខួរ ពិតជាគួរឲ្យអាសូរណាស់។
ជាមួយគ្នានេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើត្រូវជាក្មួយស្រីបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ព្រមទាំងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖«អ្នកមីងទៅចោលក្មួយនិងក្រុមគ្រួសារជារៀងរហូតហើយ សូមអោយមីងទៅកាន់សុគតិភពដោយក្តីស្ងប់ផងចុះ បើមានជាតិក្រោយទៀត សូមមីងកុំអកុសលដូចជាតិនេះទៀត R.I.P»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។