ពលរដ្ឋម្នាក់ចេញមកទម្លាយ មន្រ្តីសមត្ថកិច្ច ដែលយកវិទ្យុទាក់ទង វា យ ឲ្យបែ ក ក្បាលនារី ម្នាក់កាលពីយប់មិញ ធ្លាប់បានធ្វើរឿងបែបនេះ ដោយបានសរសេរអះអាងថា
នៅវេលាម៉ោងប្រមាណជា ៧យប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នេះ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដែលនារីដ៏ស្រស់ស្អាតម្នាក់ត្រូវបានសមត្ចកិច្ចយកវិទ្យុទាក់ទង វា យ បន្ទាប់ពីជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព២នាក់ប្អូនប្រុសគេចគោលដៅអនុវត្តន៍ច្បាប់ចរារចណ៍ បង្កឲ្យធ្លាក់ពីលេីម៉ូតូ និង រ ង រ បួស បែ ក ក្បា ល ហូ រ ឈា ម។
សូមជម្រាបថា នារី រង គ្រោះមានឈ្មោះ ងន ស្រីនិច អាយុ២២ឆ្នាំ ហើយអ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ១៨ឆ្នាំ ចំណែកឯមន្រ្តីនគរបាលដែលប្រើ ហិ ង្សា ឈ្មោះ ម៉ាត់ ពិសី។ ជុំវិញករណីនេះ កំពុងក្លាយជាប្រធានបទមួយដ៏ក្តៅគគុកដែលមានការចាប់អារម្មណ៍ ក៏ដូចជាមានការបញ្ចេញជាមតិយោបល់ពីមហាជនអ្នកប្រេីប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ដោយមានការវែកញែករកខុសរកត្រូវទាក់ទងនឹងការមិនពាក់មួកសុវត្ថិភាពពេលបេីកបរ និងការប្រើប្រាស់អំពើ ហិ ង្សា ពីសមត្ថកិច្ចទៅលេីនារី រង គ្រោះ ខាងលេី។
យ៉ាងណាមិញ មានពលរដ្ឋម្នាក់បានចេញមកទម្លាយថា មន្រ្តីសមត្ថកិច្ចដដែលខាងលេីធ្លាប់បានធ្វើរឿងបែបនេះ កាលពីពេលកន្លងទៅ ដោយប្រភពរូបនេះបានសរសេររៀបរាប់ឲ្យដឹងថា៖«បុគ្គលម្នាក់នេះមិនមែនទេីបតែវ៉ៃលេីកទី១ទេ ជាក់ស្ដែងប្អូនខ្ញុំក៏ត្រូវលោក ម៉ាត់ ពិសី វា យ នឹង ID បែ កក្បា ល ស្នាមដល់សព្វថ្ងៃដែរ ។ Style វ៉ៃតែមួយ ដូច្នេះពេលទៅដោះស្រាយគាត់នឹងនិយាយថាគ្មានចេតនា ឬគាត់គ្រាន់តែរាដៃទប់។ ពាក្យនេះខ្ញុំធ្លាប់លឺកាលទៅដោះស្រាយជាមួយលោកនៅស្នងការខណ្ឌ៧មករា ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ។ សង្ឃឹមថាទង្វើបែបនេះនឹងមិនកើតឡេីងលេីបុគ្គលណាម្នាក់ទៀតនោះទេ»។