ក្តៅៗ នារី រង គ្រោះ ដែលត្រូវសមត្ថកិច្ចយកវិទ្យុទាក់ទង វា យ ឲ្យបែ ក ក្បាល បានចេញមកបកស្រាយ
នៅវេលាម៉ោងប្រមាណជា ៧យប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នេះ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដែលនារីដ៏ស្រស់ស្អាតម្នាក់ត្រូវបានសមត្ចកិច្ចយកវិទ្យុទាក់ទង វា យ បន្ទាប់ពីជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព២នាក់ប្អូនប្រុសគេចគោលដៅអនុវត្តន៍ច្បាប់ចរារចណ៍ បង្កឲ្យធ្លាក់ពីលេីម៉ូតូ និង រ ង រ បួស បែ ក ក្បា ល ហូ រ ឈា ម។
សូមជម្រាបថា នារី រង គ្រោះមានឈ្មោះ ងន ស្រីនិច អាយុ២២ឆ្នាំ ហើយអ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ១៨ឆ្នាំ។ ដោយមន្រ្តីនគរបាលដែលប្រើ ហិ ង្សា ឈ្មោះ ម៉ាត់ ពិសី។ ជុំវិញករណីនេះ កំពុងក្លាយជាប្រធានបទមួយដ៏ក្តៅគគុកដែលមានការចាប់អារម្មណ៍ ក៏ដូចជាមានការបញ្ចេញជាមតិយោបល់ពីមហាជនអ្នកប្រេីប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ដោយមានការវែកញែករកខុសរកត្រូវទាក់ទងនឹងការមិនពាក់មួកសុវត្ថិភាពពេលបេីកបរ និងការប្រើប្រាស់អំពើ ហិ ង្សា ពីសមត្ថកិច្ចទៅលេីនារី រង គ្រោះ ខាងលេី។
យ៉ាងណាមិញ នៅយប់អធ្រាត្រឈានចូលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នារី រង គ្រោះ ក្នុងហេតុការណ៍នេះ បានធ្វើការបក ស្រាយ តាមរយៈកិច្ចសម្ភាសន៍ជាមួយលោក សុវណ្ណ រិទ្ធី (TVFB) ដោយបានធ្វើការរៀបរាប់អំពីហេតុការណ៍ដែលបានកេីតឡេីង ព្រមទាំងសំណូមពរដល់ថ្នាក់ដឹកនាំមេត្តារកពន្លឺយុត្តិធម៌ជូនដល់រូបនាងផងដែរ។
ជាមួយគ្នានេះ នារី រង គ្រោះ ក៏បានមានការបញ្ជាក់ឲ្យដឹងអំពីស្នាមមុខរ បួ ស របស់ខ្លួន បេីតាម ដេ រ គឺចំនួន ១០ ថ្នេរ តែដោយសារពេទ្យខ្លាចអត់ដុះសក់វិញ ខណៈកន្លែង រ បួ ស មានសភាពធំ និងរូបនាងជាមនុស្សស្រីទៀតនោះ ក៏បានដេរត្រឹម ៣ថ្នេរវិញ ហេីយនៅថ្ងៃនេះនារី រង គ្រោះ នឹងទៅធ្វើការដាក់ពាក្យបណ្ដឹងដល់មន្រ្តី សមត្ថកិច្ចដែលបង្កស្នាម រ បួស ដល់ ខ្លួន នៅស្នងការនគរបាលរាជធានីភ្នំពេញ ពីបទ ប្រេីប្រាស់ អំ ពេី ហិ ង្សា ដោយចេតនា។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវកិច្ចសម្ភាសន៍នេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម