ខ្លោ ច ផ្សារបំផុត ក្នុងពេលតែ១ថ្ងៃបុរសម្នាក់ត្រូវបាត់ បង់ មនុស្សជាទីស្រឡាញ់ដល់ទៅ ២នាក់ព្រមគ្នា ដោយសារតែ
កាលពីពេលថ្មីៗនេះ បុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Chandaro Leng បានបង្ហាញពីក្តីឈឺ ចា ប់ ជាខ្លាំង ខណៈក្នុងពេលតែមួយថ្ងៃត្រូវបាត់ បង់ ភរិយា និងម្តាយជាទីស្រឡាញ់ដល់ទៅ២នាក់ព្រមគ្នា ធ្វើឱ្យមហាជនជាច្រើនមានការអាណិតអា សូ រ ជាខ្លាំង ដែលមកជួបរឿងដ៏ អ កុ សល បែបនេះ។
ជាមួយគ្នានេះ បុរសជាប្តីបានមានការបញ្ជាក់ដោយលាយឡំជាមួយអារម្មណ៍ ខ្លោ ច ផ្សារ បំផុតថា៖«ទីមួយម្ដាយជាទីស្រលាញ់ គាត់ ស្លា ប់ នៅវេលាម៉ោង៣:១៥នាទីល្ងាច ទីពីរប្រពន្ធសំណព្វចិត្ត ស្លា ប់ នៅវេលាម៉ោង៣:១៥នាទីព្រឹក ថ្ងៃតែមួយ តើខ្ញុំបានធ្វើខុសអីបានជាធ្វើដាក់ខ្ញុំយ៉ាងនេះ ខ្ញុំមិនយល់ទេ»។
ក្នុងនោះដែរ ប្រភពពីក្មួយប្រុសបុរសខាងលើដែលមានគណនីហ្វេសប៊ុកឈ្មោះ បងស្ម័គ្រ អូនស្មោះ បានមានការរៀបរាប់ឱ្យដឹងថា៖«យាយខ្ញុំផុតម៉ោង ៣និង១៥នាទីរសៀល ដោយរោគាពាធ ព្រះជន្ម ៨០វស្សា សូមឱ្យវិញ្ញាណក្ខន្ធលោកយាយទៅកាន់សុគតិភពផងចុះ ក្រសួងសុខាភិបាលបានចុះយកសំណាករួចហេីយ អាចធ្វើបុណ្យតាមប្រពៃណីបាន»។ បេីតាមការបញ្ជាក់ពីបុរសជាប្តីខាងលេីបានឲ្យដឹងថា ប្រពន្ធរបស់ខ្លួនបានទទួលមរណភាពដោយសារតែជំងឺកូវី.ដ ១៩ និងទេីបតែសម្រាលកូនកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។