សូមចូលរួមរំលែកទុក្ខផង ថៅកែហាងពេជ្រដ៏ល្បីនៅភ្នំពេញ បានទទួលមរណភាពដោយសារតែ
នៅយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ រីតា សប បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលស្រ្តីម្នាក់ត្រូវបានគេស្គាល់ថាជាម្ចាស់ហាងលក់គ្រឿងអលង្ការដ៏ល្បីមានយីហោឈ្មោះ ស៊ីងស៊ីង បានទទួលមរណភាពដោយសារតែ ជំ ងឺ មហា រី ក គ្រា.ប់ ឈា.ម ។
ជាមួយគ្នានេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើត្រូវជាក្មួយស្រីបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ព្រមទាំងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «អុីបានសុខហើយ អុីលែងឈឺចាប់ទៀតហើយ ព្រះអើយលឿនពេកហើយ ហេតុអីក៏អុីទៅចោលពួកយើង ដាច់ចិត្តពេកហើយ វាជាកាពិតដែលគ្រប់គ្នាមិនអាចទទួលយកបានថាអុីនឹងចាកចេញ
អុីតែងតែប្រាប់ខ្ញុំឲ្យថែសុខភាព ចុះអុីមិចមិនថែសុខភាពខ្លួនឯងផងអុីមុំអើយ ទេវតាចិត្តអាក្រក់សម្រាប់មនុស្សល្អដូចជាគាត់ពេកហើយ សុំទោសផងណាអុីណាដែលខ្ញុំមិនបានទៅ។ ខ្ញុំសូមបួងសួងនៅបុណ្យទាំងអស់ដែលខ្ញុំធ្លាប់ធ្វើកន្លងមកមិនថាតិចក្តីច្រើនក្តី មានពិតសូមអុីឆាប់កើតជាតិថ្មី មានគ្រប់យ៉ាង ស្អាត និងសុខភាពល្អ អាយុវែង កុំអោយអភ័ព្វដូចជាតិនេះទៀត អគុណអុីដែលអាណិតស្រលាញ់ខ្ញុំរហូតមក»។