សូមចូលរួមរំលែកទុក្ខ លោក ឥន្ទ សារិន សាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានទទួលមរណភាព ដោយសារតែ
សូមចូលរួមរំលែកមរណទុក្ខ លោក ឥន្ទ សារិន ព្រឹទ្ធបុរសរង មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក.ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជន្មាយុ ៦០ឆ្នាំ ដោយជំងឺគាំងបេះដូង។
មរណភាពរបស់លោកសាស្ត្រាចារ្យ ឥន្ទ សារិន គឺជាការបាត់បង់នូវធនធានមរតកមនុស្សរស់ដ៏មានតម្លៃក្នុងវិស័យវប្បធម៌របស់ជាតិ។ ស ព លោកសាស្ត្រាចារ្យ ឥន្ទ សារិន តម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃ ស ព ដែលមានទីតាំងស្ថិតនៅក្រោយអាំងទែកង់ទីណង់តាល់(ផ្សារដើមគ)។
ប្រជាជនខ្មែរសូមលំអោនកាយគោរព និងចូលរួមសំដែងនូវការសោកស្តាយជាពន់ពេក ព្រមទាំងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃ ស ព ផង។ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយលើលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធលោកសាស្ត្រាចារ្យ ឥន្ទ សារិន បានទៅកាន់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។