ទីបំផុតសមត្ថកិច្ចបានចុះអប់រំដល់ម្ចាស់ផ្ទះ ដែលបានដាក់ស្លាកនៅរបងទ្វារមុខផ្ទះ ដោយប្រើប្រាស់ខ្លឹមសារមិនសមរម្យ ឲ្យដកស្លាកនោះចេញវិញ
ភូមិគ្រឹះដែលល្បីកក្រេីត ផ្អេីលអស់ពេញបណ្ដាញសង្គម TikTok កាលពីពេលថ្មីៗកន្លងទៅនេះ ដោយបានដាក់ឈ្មោះ “មីចោ.រចង្រៃ“ ពេលនេះត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ក្រុងដូងកែវ ខេត្តតាកែវ បានចុះទៅធ្វេីការអប់រំណែនាំ ឱ្យម្ចាស់ផ្ទះធ្វេីការដកឈ្មោះចេញហេីយ ក្រោយពាក្យពេចន៌មួយឃ្លានេះ គឺមានអត្ថន័យមិនសមរម្យ។
ក្នុងនោះដែរ បេីយោងតាមរយៈការបង្ហោះរបស់គេហទំព័រហ្វេសប៊ុកផេក អធិការដ្ឋាននគរបាល ក្រុងដូងកែវ បានសរសេរប្រាប់ឱ្យដឹងថា៖”ឣធិការដ្ឋាននគរបាលក្រុងដូនកែវ
នារសៀល ថ្ងៃសៅរ៍ ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្នុង សហការជាមួយឣាជ្ញាធរភូមិ-សង្កាត់រកាក្នុង បានចុះទៅដល់មូលដ្ឋាន (លំនៅឋានមួយកន្លែង) ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីធ្វើការណែនាំ អប់រំដល់ម្ចាស់ផ្ទះឲ្យដកស្លាកនៅរបងទ្វារមុខផ្ទះ របស់ខ្លួនចេញដែលមានខ្លឹមសារមិនសមរម្យនោះថា÷ (ភូមិគ្រឹះមី ចោ.រ ច.ង្រៃ បងបាស់ ភូមិចក តោពីរ) និងបានណែនាំទៅម្ចាស់ផ្ទះខាងលើកុំឲ្យដាក់ស្លាកនៅរបងទ្វារផ្ទះ ដោយមានខ្លឹមសារមិនសមរម្យទៀត”។