រន្ធត់ចិត្តណាស់ ខំតស៊ូជាមួយគ្នាជាង១០ឆ្នាំទម្រាំមានថ្ងៃមង្គល ស្រាប់តែរៀបការទេីបតែបាន ៦ខែ ប្តីក៏ទទួលមរណភាព ដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសាររបស់លោកស្រី ធឿន ថាវី ដែលបានបាត់បង់ស្វាមីជាទីស្រលាញ់ គឺលោក កូយ សុវណ្ណារ៉ា ដោយបានទទួលមរណភាពកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នេះ ធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ សុខ ចាន់រស្មី បានមានការបញ្ជាក់ឲ្យដឹងថា៖«ថ្ងៃទី02/09/2021 ស ព ឈ្មោះ កូយ សុវណ្ណារ៉ា ក្រោយធ្វើសំណាករួច អវិជ្ជមាន ព្រោះប្អូនវិលមុខមួយថ្ងៃមុន ហើយចូលបន្ទប់ទឹកក៏វិលមុខដួ ល ស្លា. ប់ ភ្លាមៗតែម្តង គ្នាទើបតែរៀបការថ្មីៗសោះ»។
គូសបញ្ជាក់ថា ប្តីប្រពន្ធទាំងពីរបានតស៊ូជាមួយគ្នារយៈពេលជាង១០ឆ្នាំទម្រាំមានថ្ងៃល្អ អ្វីដែលសង្វេគនោះ រៀបការទេីបតែបានជាង ៦ខែប្តីក៏ទទួលមរណភាព ធ្វើឲ្យស្រ្តីជាប្រពន្ធគិតតែពីយំ។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។