វាលឿនពេកហើយមីង ពេលព្រឹកនិយាយគ្នាសើចសោះ ថ្ងៃបន្តិចមីងទៅបាត់ស្ទើរមិនជឿ ដោយសារតែ
នៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ នួនអេង ស្រ៊ី បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមីងស្រីជាទីស្រឡាញ់របស់ខ្លួនបានទទួលមរណភាពចាកចោលសាច់ញាតិ និងក្រុមគ្រួសារទាំងវ័យក្មេង ដោយជួបរឿងអកុសល ដួ ល បោ ក ក្បា ល ស្លា ប់ ពិតជាគួរឲ្យអាសូរណាស់។
ជាមួយគ្នានេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើត្រូវជាក្មួយស្រីបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «វាលឿនពេកហើយមីង ពេលព្រឹកនិយាយគ្នាសើចសោះ ថ្ងៃបន្តិចមីងទៅបាត់ស្ទើរមិនជឿ សូមមីងទៅអោយបានសុខជាតិក្រោយសូមកុំអោយអាយុខ្លីចឹងទៀត»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។