រន្ធត់ចិត្តណាស់ បុរសវ័យចំណាស់ម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារ ដោយសារតែ
មហាជនជាច្រើនបានសម្តែងនូវអារម្មណ៍រន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីបានទស្សនានូវឃ្លីបវីដេអូមួយនៅលេីបណ្តាញសង្គមហ្វេសប៊ុក ដែលមានការស៊ែរចែករំលែកយ៉ាងព្រោងព្រាត បង្ហាញអំពីទិដ្ឋភាពអ៊ំប្រុសម្នាក់រួមជាមួយម៉ូតូមួយគ្រឿងត្រូវបានទឹកកួ ច យកទៅបាត់ រហូតបាត់ បង់ ជីវិត បេីទោះបីជាមានប្រជាពលរដ្ឋមួយចំនួននៅក្បែរនោះបានព្យាយាមបោះខ្សែជួយយ៉ាងណាក្តី។
ហេតុការណ៍ខាងលេីនេះបានកេីតឡេីងនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី ត្រង់ចំណុចទំនប់បង្ហៀរ ស្ថិតក្នុងភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បុរសវ័យចំណាស់រូបនេះមានឈ្មោះ ហួន ពែក អាយុ៧៣ឆ្នាំ រស់នៅភូមិថ្មី ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
គូសបញ្ជាក់ថា ស ព និងម៉ូតូត្រូវបានសមត្ថកិច្ចស្វែងរកឃេីញនៅវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃដដែល ហេីយក៏បានប្រគល់ ស ព ជូនក្រុមគ្រួសារដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ក្នុងនោះដែរ គណនីហ្វេសឈ្មោះ Hun Piseth ត្រូវជាកូនបានបង្ហោះសារទាំងក្រៀមក្រំថា៖«លោកពុកខ្ញុំគាត់ទៅចោលខ្ញុំជារៀងរហូតហើយ»។