គាត់ជាប្តីដ៏ល្អ ស្រឡាញ់ប្រពន្ធកូនខ្លាំងណាស់ តែបែរជាទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសាររបស់ប្អូនស្រីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Srey Thoern ដែលបានបាត់បង់ស្វាមីជាទីស្រលាញ់ ដោយរូបគាត់បានទទួលមរណភាពនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ប្រភពជាប្រពន្ធខាងលេីបានសរសេររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖«ប្ដីខ្ញុំល្អណាស់ស្រឡាញ់ប្រពន្ធកូនណាស់ប្ដីចិត្តល្អប្ដីចិត្តបានណាស់ ហេតុអីបានគេអោយប្ដីអាយុខ្លីបែបនេះ បងទៅអោយបានសុខចុះ កុំភ័យពីអូននិងកូនអី អូននឹងមើលថែកូនអោយល្អដូចបងមើលថែអូននិងកូនចឹងណាបង អូននិងកូនស្រឡាញ់បងណាស់ កើតជាតិណាៗសូមអោយបងអាយុវែងណាប្ដី កើតជាតិក្រោយៗអោយយើងជួបគ្នាទៀតណា»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។