លែងលាក់ហេីយ អ្នកនាង ខាត់ សុឃីម បានទម្លាយពីរឿងរ៉ាវដែលខ្លួនបានចាញ់បោកគេអស់ប្រាក់ដល់ទៅចំនួន
ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើល សម្រាប់មហាជនទូទៅ ដែលកាលពីពេលថ្មីៗនេះ អ្នកនាង ខាត់ សុឃីម តារាពហុជំនាញដ៏ល្បីក្នុងប្រទេសកម្ពុជា បានទម្លាយនូវរឿងរ៉ាវដែលខ្លួនបានចាញ់បោកលុយគេអស់ជិត ១លានដុល្លារ ដែលធ្វើឱ្យរូបនាង រួមជាមួយក្រុមគ្រួសារទាំងមូលមានក្តីអស់សង្ឃឹមជាខ្លាំង ចំពោះរឿងរ៉ាវដែលបានកេីតឡេីងនេះ។
ក្នុងនោះដែរ បេីតាមរយៈកិច្ចសម្ភាសន៍អ្នកនាង ខាត់ សុឃីម បានប្រាប់ទៅកាន់ សិល្បករកម្ពុជា ឲ្យដឹងថា ចំពោះរឿងរឿងដែលបានកេីតឡេីងខាងលេីនេះ គឺមកពីរូបនាងមានភាពលោភលន់ខ្លាំងពេក ចង់មានចង់បានដោយមិនចង់ហត់ ក៏បានយកលុយដែលខ្លួនមានចំនួន ៥០មុឺនដុល្លារ រួមជាមួយលុយខ្ចីពីធនាគារប្រមាណជា ៣០ ទៅ ៤០មុឺនដុល្លារ យកទៅវិនិយោគចងការប្រាក់ ដោយក្នុង ១មុឺនដុល្លារ ទទួលបានការប្រាក់ចំនួន ២ពាន់ដុល្លារ។
ជុំវិញរឿងរ៉ាវខាងលើនេះ អ្នកនាង ខាត់ សុឃីម ក៏មានជាសារខ្លះផ្ញើទៅកាន់បងប្អូនមួយចំនួនផងដែរ កុំចង់បានអ្វីដោយស្រួលៗដោយគ្មានការខំប្រឹង ព្រោះមិនមានអ្វីដែលបានមកស្រួលៗនោះទេ ត្រូវខំប្រឹងធ្វើទេីបទទួលបានលទ្ធផល។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវកិច្ចសម្ភាសន៍អ្នកនាងខាត់សុឃីមដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម