សង្វេគណាស់ យុវតីដ៏ស្រស់ស្អាត៣នាក់ បានស្លា. ប់ បាត់ បង់ ជីវិត ជាបន្តបន្ទាប់ ក្រោយពីបានធ្វើរឿងមួយនេះ
បឋម៖ យុវតី៣នាក់ បានស្លា ប់ ជាបន្តបន្ទាប់ ដោយ២នាក់បានស្លា ប់នៅក្នុងបន្ទប់ជួល នៅចំណុចផ្ទះលេខ២៧ ផ្លូវសុធារស ក្រុម៤៤ ភូមិ៨ ទល់មុខផ្សារទំនើបអ៉ីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឯម្នាក់ទៀតបានស្លា ប់ ពេលទៅដល់ផ្ទះនៅស្រុកល្វាឯម ស ង្ស័យ ជាករណី ពុ ល ស្រា ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១រសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១។
យុវតីទាំង៣នាក់ដែលបានស្លា ប់ បាត់ បង់ ជីវិតខាងលេីមានឈ្មោះដូចជា៖ ទី១ឈ្មោះ ស្រីកា អាយុ ១៨ឆ្នាំ ទី២ឈ្មោះ ស្រីវី អាយុ ១៨ឆ្នាំ អ្នកទាំង២ ស្លា ប់ នៅក្នុងបន្ទប់ជួលស្ថិតនៅទីតាំងកេីតហេតុខាងលេី ចំណែកឯទី៣ឈ្មោះ ស្រីផៃ អាយុ១៧ឆ្នាំ ស្លា ប់ ពេលទៅដល់ផ្ទះនៅស្រុកល្វាឯម។
បេីតាមប្រភពព័ត៌មានទទួលបានពីសាច់ញាតិបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ម្សិលមិញនេះ មុនពេលកេីតហេតុពួកគេទាំង ៣នាក់ បានជួបជុំគ្នាផឹកស្រាថ្នាំលាយជាមួយទឹកក្រូចកំប៉ុង លុះដល់ស្អែកខាងសាច់ញាតិក៏បានទូរស័ព្ទមកតែមិនមានអ្នកទទួល ដោយមានការសង្ស័យក៏បានឡេីងមកភ្នំពេញ ពេលមកដល់បន្ទប់ជួលបេីកទ្វារក៏ប្រទះឃេីញ ដេ ក ស្លា ប់ តែម្តង។ ព័ត៌មានបន្ថែម ក្រុមការងារយើងខ្ញុំនឹងធ្វើការជម្រាបជូនប្រិយមិត្តជាបន្តទៀត។