សូមចូលរួមរំលែកទុក្ខផង បុរសដ៏ស្រស់សង្ហារម្នាក់បានទទួលមរណភាព ដោយសារតែ
នៅយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ ណា ណា បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលប្អូនប្រុសជាទីស្រឡាញ់របស់ខ្លួនបានទទួលមរណភាពចាកចោលសាច់ញាតិ និងក្រុមគ្រួសារទាំងនៅវ័យក្មេង ដោយសារតែជំងឺរលាកថ្លេីម ពិតជាគួរឲ្យអាសូរណាស់។
ជាមួយគ្នានេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើត្រូវជាបងស្រីបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ព្រមទាំងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បងមិនជឿថាប្អូនទៅចោលគ្រួសារយើងទេ ប្អូនប្រុសមានជាតិក្រោយសូមអោយប្អូនកើតជាមួយគ្រួសារយើងទៀត ហេតុអីអោយប្អូនខ្ញុំអាយុខ្លីម្លេះ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។