រំជួលចិត្តណាស់ មុនទទួលមរណភាព អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ បានពោលពាក្យមួយឃ្លាទៅកាន់បងប្រុសខ្លួនថា
បងប្អូនប្រជាជនខ្មែរទូទាំងប្រទេស បានសម្តែងនូវក្តី ក្រៀមក្រំ និងមានការ សោ កស្ដា យ ជា ព ន់ ពេក ចំពោះការ បាត់ប ង់ នូវវីរៈភាព លះ ប ង់ កម្លាំងកាយចិត្តយ៉ា ង ស កម្ម បំផុតរបស់អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ ដែលបានទទួលមរណភាពទាំងវ័យក្មេងនៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដោយសារជំងឺកូវី.ដ១៩។
គូសបញ្ជាក់ថា អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ បាន ឆ្ល ង ជំងឺកូវី.ដ ១៩ និងព្យា បា ល នៅខេត្តព្រះសីហនុ តែដោយសារស្ថានភាពជំ ងឺ ធ្វើ ទុក្ខ ខ្លាំង ក៏ត្រូវបញ្ជូ ន មកព្យា បា ល នៅមណ្ឌលព្យា បា ល ជំងឺកូវី.ដ ១៩ ក្នុងរាជធានីភ្នំពេញ បានតែរយៈពេល២ថ្ងៃ ក៏ទទួលមរណភាព បន្ទាប់ពីស្ថានភាពជំងឺ ធ្ង ន់ ធ្ង រ មិនអាចជួយ ស ង្គ្រោះ បាន។
យ៉ាងណាមិញ គណនីហ្វេសប៊ុករបស់បងប្រុស អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ ដែលមានឈ្មោះ Oem Samphors បានទម្លា យ នូវពាក្យមួយឃ្លាដែលប្អូនស្រីបានពោលពាក្យមកកាន់ខ្លួនមុនពេលទទួលមរណភាព ដោយមានខ្លឹមសារថា៖«សូមប្អូនទៅអោយបានសុខ អូនថារៀនពេទ្យដេីម្បីជួយមនុស្ស ហត់ក៏ទ្រាំបានដែរ Xiao Ni»។
ទន្ទឹមនឹងដំណឹងដ៏ អ កុ សល នេះ បងប្អូនខ្មែរជាច្រើន បានសម្តែងនូវអារម្មណ៍សោ ក ស្ដា យ ជាខ្លាំង ចំពោះការ បា ត់ ប ង់ នូវធនធានមនុស្សបែបនេះ។ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយលើលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យបានទៅកាន់ទីសុគតិភពកុំបីឃ្លៀ ង ឃ្លា ត ឡើយ។ ប្រជាជនខ្មែរគ្រប់រូប នឹងចងចាំនូវអ្វីៗដែលប្អូនស្រីធ្វើការ លះ បង់ ជូនប្រទេសមួយនេះជារៀងរហូត។