ភ្ញាក់ផ្អើលទាំងយប់ អ្នកស្រី ដេត ម៉ាលីណា បង្ហាញពីភាពភ័យខ្លាច និងតក់ស្លុតជាខ្លាំង បន្ទាប់ពីអតីតស្វាមី លោក ឌួង ឆាយ បានធ្វើរឿងមួយនេះ
នៅខណៈយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ មហាជនមានការភ្ញាក់ផ្អេីលសារជាថ្មីម្ដងទៀតហេីយ បន្ទាប់ពីអ្នកនាង ដេត ម៉ាលីណា បានបង្ហោះសារអមជាមួយរូបថតមួយចំនួន ពាក់ព័ន្ធទៅនឹង លោក ឌួង ឆាយ ដែលគាត់បានអះអាងថា នៅតែបន្ដប្រេីអំពេី ហិ ង្សា និងគំរាម ឥតឈប់ឈរមកលេីកូន និងខ្លួនអ្នកនាងផ្ទាល់។
ក្នុងសារសំណេររបស់ អ្នកនាង ដេត ម៉ាលីណា បានលេីកឡេីងយ៉ាងដូច្នេះថា៖”ថ្ងៃនេះនាងខ្ញុំសុំធ្វេីការឡាយ បង្ហាញអំពីបញ្ហាកេីតឡេីងមកលេីរូបនាងខ្ញុំម្តងហេីយម្តងទៀតនៅម៉ោង9:30pm នាងខ្ញុំត្រូវការទាមទាររកយុត្តិធម៌អោយកូននិងរូបនាងខ្ញុំផ្ទាល់ ខ្ញុំសូមអោយផ្លូវច្បាប់ជួយរកយុត្តិធម៍អោយពួកខ្ញុំផង ព្រោះនាងខ្ញុំមានការរស់នៅភ័.យខ្លាច និងត.ក់ស្លុ.តខ្លាំងណាស់. ជាពិសេសកូននាងខ្ញុំអាចនិងមានបញ្ហា.ស.តិអារម្មណ៍ ដោយសារតែទ.ង្វេីអា.ក្រក់ ស្រែកគំ.រាម និងហឹ.ង្សា ដ៏សា.ហាវ របស់ឪពុកបែបនេះដដែលៗកេីតមកលេីនាងខ្ញុំនិងកូនម្តងហេីយម្តងទៀត”។
សូមជម្រាបផងដែរថា រឿងរ៉ាវខាងលេីនេះ ធ្លាប់បានផ្អេីលម្ដងរួចមកហេីយ ពាក់ព័ន្ធនឹងការទម្លាយ នូវខ្សែវីដេអូឃ្លីប កាមេរ៉ាសុវត្ថិភាព ពីសំណាក់អ្នកនាង ដេត ម៉ាលីណា ស្ដីពីសកម្មភាព លោក ឌួង ឆាយ បានប្រេីប្រាស់ហិ ង្សា មកលេីខ្លួន រួចក៏មានការចេញបកស្រាយវិញ ពីសំណាក់លោក ឌួង ឆាយ ផងដែរ រហូតត្រូវបានសម្ដេចតេជោ ហ៊ុន សែន បានស្នេីសុំព្រះមហាក្សត្រ ដកគោរមងារ ឧកញ៉ា ចេញពីលោក ឌួង ឆាយ ផងដែរ។ ក្រោយមក លោក ឌួង ឆាយ ក៏បានសម្រេចចិត្តបួសជាព្រះសង្ឃ អស់មួយរយៈ ហេីយលាចាកសិក្ខាបទវិញ មិនបានប៉ុន្មានផង ក៏មានរឿងមួយនេះ កេីតឡេីងបន្ដទៀត។
សូមទស្សនាវីដេអូខាងក្រោម