នៅចាំប្អូនស្រីទេ ពេលនេះប្អូនស្រី យ៉ង់ ស្រីនីត បានច្រៀងបទ នឹកផ្ទះ ស្តាប់ហើយពិរោះខ្លាំងណាស់
កុមារី យ៉ុង ស្រីនីត ដែលជាសិស្ស នៃសាលាបឋមសិក្សា ដាក់ដាំ ស្ថិតក្នុងខេត្តមណ្ឌលគិរី ត្រូវបានមជ្ឈដ្ឋានមហាជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង នូវរូបសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាង រួមជាមួយសមត្ថភាពទឹកដមសម្លេង យ៉ាងក្រអួនក្រអៅ ដែលប្អូនស្រីអាចច្រៀងបានយ៉ាងពិរោះរណ្ដំតែម្ដង។
យ៉ាងណាមិញ ក្រោយពីស្ងប់ស្ងាត់ នូវវត្តមានរបស់ប្អូនស្រី យ៉ុង ស្រីនីត អស់មួយរយៈពេលកន្លងទៅនេះ ស្រាប់តែនៅរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២១នេះ ប្អូនស្រីនីត បានធ្វេីឱ្យមហាជនមានការភ្ញាក់ផ្អេីលសារជាថ្មីម្ដងទៀតហេីយ បន្ទាប់ពីប្អូនស្រី បានធ្វេីការបកស្រាយ នូវចម្រៀងមួយបទ ដែលមានចំណងជេីងថា “នឹកផ្ទះ” ដែលជាសំនៀងដេីមរបស់អ្នកនាង ឱក សុគន្ធកញ្ញា។
ក្នុងទិដ្ឋភាពវីដេអូ ដែលបង្ហោះឡេីង ដោយម្ចាស់គណនី ហ្វេសប៊ុករបស់កញ្ញា ណូម័រ បានធ្វេីឱ្យទស្សនិជន ទ្រាំសរសេីរមិនបាន នូវទឹកដមសម្លេងរបស់ ស្រីនីត យ៉ាងខ្លាំង។ ចង់ដឹងថា ស្រីនីត បែបមួយរយៈនេះ មានទឹកដមសម្លេងពិរោះបែបណា សូមទស្សនាវីដេអូទាំងអស់គ្នា។
សូមទស្សនាវីដេអូខាងក្រោម