ក្រោយលោក ជនិន្រ្ទ អរុណរស្មី កាត់សក់សម្រក់ទឹកភ្នែកនិយាយទាំងអួលដើមករួចមក ស្រាប់តែអតីតគូស្នេហ៍បានបង្ហោះសារតបបែបនេះទៅវិញថា
ជឿជាក់ប្រិយមិត្តជាច្រើនពិតជាបានស្គាល់រួចមកហើយ តារាហ្វេសប៊ុកសម្តីផ្អែមកំប្លែងស្ងួត លោក ជនិន្រ្ទ អរុណរស្មី ខណៈកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ យប់មិញនេះ មានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយដែលរូបលោកបានសម្រក់ទឹកភ្នែកអំឡុងពេល Live វីដេអូ និងបាននិយាយរៀបរាប់ទាំងអួលដេីមក ដោយសារតែវិបត្តិស្នេហាក្រោយពេលចែកផ្លូវគ្នាជាមួយមិត្តស្រីដែលជាតារាចម្រៀង ថែមទាំងមានរូបសម្ផស្សស្រស់ស្អាតទៀតផង។
ជាងនេះទៅទៀត បន្ទាប់ពីបានបង្ហាញនូវក្តីឈឺចាប់ លោក ជនិន្រ្ទ អរុណរស្មី ថែមទាំងបានកាត់សក់ខ្លួនឯងទៀតផង ដែលធ្វើឲ្យមហាជនជាច្រើន ជាពិសេសហ្វេនៗអ្នកគាំទ្រមានការស្រឡាំងកាំងតែម្តង ដែលមិននឹកស្មានថារូបលោកធ្លាប់តែនិយាយឲ្យគេសេីច បែរជាមកជួបរឿងសោកសៅបែបនេះទៅវិញ។
ជាមួយគ្នានេះ បន្ទាប់ពីរឿងរ៉ាវខាងលើបានមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក ស្រាប់តែអតីតគូស្នេហ៏លោក ជនិន្រ្ទ អរុណរស្មី គឺកញ្ញា ទិត្យ សុធារី បានបង្ហោះសាររៀបរាប់បែបនេះថា៖«អាក្រក់ល្អសខ្មៅ ទុកឲ្យទេវតាជាអ្នកសម្រេចចុះ ខ្ញុំមិន Live ខ្ញុំមិនមែនអ្នកលក់អនឡាញខ្ញុំមិនចង់ល្បី ជាមួយនឹងរឿង ឥតប្រយោជន៍ អ្នកណាស្អប់ហើយគិតអាក្រក់លើខ្ញុំ សូម unfollow រឺក៍ប្លុកខ្ញុំចោលទៅ ពួកអ្នកមិនដឹងរឿងផ្ទៃក្នុងពួកខ្ញុំទេ ឈឺឆ្អាលនាំតែបាបកម្មទេណា ជនិន្ទ្រ អរុណរស្មី អ្នកអាចយកភាពឆ្កួតៗដែលអ្នកសាងដាក់ខ្ញុំទាំងអស់ ទៅឡាយយក Views បាន ប៉ុន្តែអ្នកមិនអាចយកអនាគតខ្ញុំទៅបំផ្លាញបានទេ គ្មានមនុស្សស្រីណាគេយកមនុស្សដែលទន់ជ្រាយ សាំញ៊ាំតាប៉ែ អួត កុហក់គ្រប់រឿង យកមកធ្វើជាគូនោះទេ។
អ្នកខុសដាក់ខ្ញុំច្រើនសារ អ្នកតែងតែធ្វើឡប់ៗគម្រាមខ្ញុំ ខ្ញុំក៍លើកលែងព្រោះអាណិតហើយសង្ឃឹមថាអ្នកនឹងកែ តាមនៅតែដដែល អ្នកធ្វើខុសហើយមកសុំមនុស្សស្រីប្រហែលខ្ញុំបែក ឲ្យខ្ញុំលុបអ្វីដែលពាក់ពន្ធ័នឹងអ្នកចោល ខ្ញុំក៍លុប តែហេតុអ្វីអ្នកយករូបខ្ញុំទៅផុសដូចគ្មានរឿងអីចឹង រួចហើយ Live ទង្វើមិនថ្លៃថ្លូរ យករូបខ្ញុំធ្វើជាប្រធានបទ ក្នុងការ Live អោយគេគិតថាខ្ញុំធ្វើបាបអ្នក នេះខ្ញុំមិនដឹងអ្វីទាំងអស់ អ្នកជាអ្នកធ្វើបាបខ្លួនឯងតើ មិចខ្ញុំជាអ្នកខុសទៅវិញ ខ្ញុំសូមអង្វរណា ឈប់បង្ករឿងទៀតទៅ អាណិតខ្ញុំនិងគ្រួសារខ្ញុំផង សង្ឃឹមថា អ្នកបានអានហើយក៍យល់ពីខ្ញុំសូមអរគុណ»។