មានរឿងអីចេះ តារាហ្វេសប៊ុកសម្តីផ្អែមកំប្លែងស្ងួត លោក ជនិន្រ្ទ អរុណរស្មី កាត់សក់សម្រក់ទឹកភ្នែកនិយាយទាំងអួលដើមក ដោយសារតែ
ជឿជាក់ប្រិយមិត្តជាច្រើនពិតជាបានស្គាល់រួចមកហើយ តារាហ្វេសប៊ុកសម្តីផ្អែមកំប្លែងស្ងួត លោក ជនិន្រ្ទ អរុណរស្មី ខណៈកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ យប់មិញនេះ មានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយដែលរូបលោកបានសម្រក់ទឹកភ្នែកអំឡុងពេល Live វីដេអូ និងបាននិយាយរៀបរាប់ទាំងអួលដេីមក ដោយសារតែវិបត្តិស្នេហាក្រោយពេលចែកផ្លូវគ្នាជាមួយមិត្តស្រីដែលជាតារាចម្រៀង ថែមទាំងមានរូបសម្ផស្សស្រស់ស្អាតទៀតផង។
ជាងនេះទៅទៀត បន្ទាប់ពីបានបង្ហាញនូវក្តីឈឺចាប់ លោក ជនិន្រ្ទ អរុណរស្មី ថែមទាំងបានកាត់សក់ខ្លួនឯងទៀតផង ដែលធ្វើឲ្យមហាជនជាច្រើន ជាពិសេសហ្វេនៗអ្នកគាំទ្រមានការស្រឡាំងកាំងតែម្តង ដែលមិននឹកស្មានថារូបលោកធ្លាប់តែនិយាយឲ្យគេសេីច បែរជាមកជួបរឿងសោកសៅបែបនេះទៅវិញ។
ជាមួយគ្នានេះ មានមហាជន ក៏ដូចជាហ្វេនៗគាំទ្រជាច្រើនបាននាំគ្នាចូលខមិនលេីកទឹកចិត្តដល់រូបលោកអោយមានភាពរឹងប៉ឹងឡេីងវិញ និងចាប់ផ្ដើមជីវិតសារជាថ្មីជាមួយស្នាមញញឹមដេីរទៅមុខ ជាពិសេសនោះបន្តបម្រេីអារម្មណ៍ទស្សនិកជនតាមរយៈស្នាដៃបង្កើតវីដេអូបែបកំប្លែងៗបន្ថែមទៀត។