ទប់ទឹកភ្នែកមិនជាប់ទេ ប្តីបានបង្ហោះសារយ៉ាងកំសត់ បន្ទាប់ពីភរិយាជាទីស្រលាញ់របស់ខ្លួន ត្រូវបានទទួលមរណភាពដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសាររបស់លោក Chan Sophea ដែលបានបាត់បង់ភរិយាជាទីស្រលាញ់ គឺលោកស្រី Ouk Rachana ដោយបានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នេះ ធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Chanthou Ten ត្រូវជាមិត្តភ័ក្តិបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖«មិត្តសម្លាញ់ ឯងចាកចេញទៅលឿនពេកហើយ គ្នាបានគិត និងរៀបគម្រោងរួចហើយថា ផុតកូវី.ដ យើងនឹងដើរលេងជុំគ្នាម្តងទៀត តែពេលនេះសូមវិញ្ញាណក្ខន្ធឯងទៅទីស្ងប់សុខ និង កើតជាតិក្រោយមានអាយុវែង សុខភាពល្អបរិបូណ៍»។
ជាមួយគ្នានេះ ប្រភពដដែលរូបនេះបានបញ្ជាក់បន្ថែមអំពីមូលហេតុដែលនាំឲ្យស្រ្តីខាងលេីត្រូវឃ្លាតឆ្ងាយពីស្វាមី និងកូនទេីបសម្រាលនោះ គឺដោយសារតែរូបនាងធ្លា ក់ ពីលេីជណ្ដើរពេលកំពុងពពោះ និងហូរឈាមច្រើនពេក ឯកូននៅក្នុងផ្ទៃវិញត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះបានទាន់ពេលវេលារួចផុតពីគ្រោះថ្នាក់។
ក្នុងនោះដែរ បុរសជាប្តីខាងលេីបានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖ «ក្រែងអូនថាមិនទៅណាចោលបងទេ ហេតុអ្វីដាច់ចិត្តម្លេះ អូនសម្លាញ់???? ក្រែងអូនថានៅរស់ដល់ចាស់ជាមួយបងនោះ ហេតុអ្វីអូនប្រញាប់ទៅចោលបងយ៉ាងនេះ? បងចង់អោយអូននៅជាមួយបង មើលអនាគតកូន និងកូនទើបតែកើតមកនេះ ពួកគេយំស្រែករកអូន»។