នាយ ប្រុញ រំភើបចិត្តចង់ហោះ ក្រោយទទួលបាននូវរថយន្តស៊េរីទំនើបមួយគ្រឿង ដែលជាការផ្តល់ជូនដោយផ្ទាល់តាមរយៈឧកញ៉ា សម្បត្តិ រួមជាមួយភរិយា
ប្រិយមិត្តជាច្រើនពិតជាបានស្គាល់រួចមកហេីយនាយ ប្រុញ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូរធូប ខណៈដែលក្មេងប្រុសរូបនេះជានិច្ចជាកាលតែងតែមានវិដេអូបែបកំប្លែងៗជាច្រើនចែកជូនដល់អ្នកទស្សនាដេីម្បីទទួលបាននូវសំណេីចក្អាកក្អាយ បំបាត់ទុក្ខកង្វល់ តាមរយៈពាក្យសម្ដីនិងកាយវិការដ៏ក្រមិចក្រមើមនោះ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ឧកញ៉ា សម្បត្តិ រួមជាមួយភរិយា ដែលជាអគ្គនាយក អគ្គនាយិកា ក្រុមហ៊ុន គ្រួសារកក់ក្ដៅ បានផ្តល់ឱកាសកុងត្រាសហការការងារពេញ១ឆ្នាំជាមួយក្រុមប្អូនប្រុញ ក្នុងគោលបំណងដើម្បីបង្កើតវីដេអូកំប្លែងសប្បាយៗប្រចាំក្រុមហ៊ុនគ្រួសារកក់ក្តៅ។
អ្វីដែលកាន់តែពិសេសទៀតនោះ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នេះ នាយ ប្រុញ ក៏បានទទួលនូវរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ដែលជាការផ្តល់ជូនដោយផ្ទាល់តាមរយៈឧកញ៉ា សម្បត្តិ រួមជាមួយភរិយា ធ្វើឱ្យក្មេងប្រុសរូបនេះមានក្តីរំភើបរីករាយក្រៃលែងតែម្តង។ តោះកុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនានូវទិដ្ឋភាពនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម