ទីបំផុត តុលាការបានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារម្តាយអ្នកនាង ពេជ្រ សូលីកា រយៈពេលចំនួន
ប្រិយមិត្តពិតជាបានទទួលជ្រាបរួចមកហេីយ ទាក់ទងនឹងក រ ណី ឃា ត កម្ម ដ៏ រ ន្ធ ត់ មួយ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នេះ ដែលស្ត្រីម្នាក់ត្រូវបានសម្លា ប់ នៅចំណុចក្នុងផ្ទះលេខ L៤២A ផ្លូវលេខ V១៦A ក្នុងបុរីវីឡា Town ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជន រង គ្រោះដែលស្លា ប់មានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥៩ ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ។ ជន ស ង្ស័យ មានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ត្រូវជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។ ចំពោះមូលហេតុដែលសម្លា ប់ ជន រង គ្រោះ ដោយសារតែភ្លើងប្រចណ្ឌ និងទំនាស់ពាក្យសំដីរឿងទារលុយចងការប្រាក់ចំនួន ១៥ ០០០ដុល្លារមកវិញ ។
ជុំវិញករណីឃា ត កម្ម នេះដែរ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្មតាមមាត្រា ១៩៩នៃក្រមទ័ណ្ឌ ដែលសាលក្រមនេះប្រកាសកាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។