លោកស្រី ទ្រី ដាណា ឃើញស្រ្តីម្នាក់ពិការជើងម្ខាង តែមិនដើរសុំគេទេ សុខចិត្តអូសរទេះរើសអេតចាយ ក៏បានជូនថវិកាចំនួន
ប្រិយមិត្តជាច្រេីនបានស្គាល់រួចមកហើយ ឧកញ៉ា ហុីង បញ្ញារិទ្ធ រួមជាមួយភរិយាលោកស្រី ទ្រី ដាណា ដែលអ្នកទាំងពីរគឺជាម្ចាស់ហាងពេជ្រដ៏មានឈ្មោះល្បី និងជាអគ្គនាយក អគ្គនាយិកាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតគ្រឿងសម្អាងម៉ាក N N P ហេីយអ្នកទាំងពីរក៏ជាសប្បុរសជនដ៏មានចិត្តធម៌ផងដែរ ដែលជានិច្ចកាលតែងតែចុះជួយដល់ប្រជាពលរដ្ឋមួយចំនួនកំពុងមានជីវភាពខ្វះខាតជាហូរហែមិនដែលដាច់នោះឡេីយ។
ជាក់ស្ដែង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា រួមជាមួយស្វាមីបានចាត់ឱ្យក្រុមការងារនាំយកគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ និងសម្ភារមួយចំនួន ព្រមជាមួយថវិកា ៥០០ដុល្លារ ផ្តល់ជូនស្រ្តីម្នាក់ដែលគាត់ពិការជេីងម្ខាងខំតស៊ូអូសរទេះអេតចាយដេីម្បីរកលុយចិញ្ចឹមជីវិតប្រចាំថ្ងៃ។
ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់ឲ្យដឹងថា៖«ខ្ញុំស្រលាញ់ ចូលចិត្តអ្នកតស៊ូ ឃើញគាត់ពិការជើងម្ខាង តែមិនដើរសុំគេទេ សុខចិត្តអូសរទេះរើសអេតចាយ ពឹងគេឱ្យរកគាត់ឃើញហើយនៅខាងប៉ោយប៉ែត ជួយជាថវិកា 500$ និងអង្ករ មី ត្រីខ សំលៀកបំពាក់ សម្ភារៈប្រើប្រាស់ ទុកជូនគាត់ដោះស្រាយជីវភាព។ ជីវិតអ្នកមីង នឹងបានប្រសើរជាងនេះ អោយតែមានការតស៊ូ គឺមានក្ដីសង្ឃឹម»។