ដឹងការពិតហេីយ ភរិយាលោក ស៊ុក សុភា បានទម្លាយពីមូលហេតុដែលសម្រេចចិត្តលែងលះស្វាមីខ្លួន គឺដោយសារតែ
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នេះ មហាជនជាច្រើនបានសម្តែងនូវការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីភរិយារបស់លោក ស៊ុក សុភា បានប្រកាសលែងលះជាមួយស្វាមីខ្លួននៅលេីបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលកន្លងមកនោះ ធ្លាប់តែឃេីញអ្នកទាំងពីរបង្ហាញពីភាពផ្អែមល្ហែមដាក់គ្នា ដែលនេះពិតជារឿងដ៏គួរឲ្យនឹកស្មានដល់នោះទេ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកភរិយារបស់លោក ស៊ុក សុភា ដែលមានឈ្មោះ Sarina Lucky Luy បានសរសេរថា៖«សុំជូនដំណឹងដល់បងប្អូនទាំងអស់គ្នាអោយបានដឹងថា៖ ខ្ញុំនិង ស៊ុក សុភា លែងលះគ្នាហើយ ដូច្នេះចាប់ពីថ្ងៃនេះទៅ គាត់ធ្វើអ្វីជាសិទ្ធរបស់គាត់ រីឯខ្ញុំក៏ជាសិទ្ធរបស់ខ្ញុំ មូលហេតុ សុំមិនបកស្រាយ មានតែពាក្យថា ឆ្អែត»។
យ៉ាងណាមិញ ក្រោយការបង្ហោះនេះបានរយៈពេលមួយម៉ោងរួចមក ស្រាប់តែអ្នកនាង សារី ណា បានមានការបញ្ជាក់តាមរយៈការខមិនអំពីមូលហេតុនៃដេីចមដែលឈានដល់ការចែកផ្លូវគ្នានេះ ដោយមានខ្លឹមសាររៀបរាប់ទាំងស្រុងថា៖«ខ្ញុំសុំបកស្រាយយ៉ាងខ្លីថា មិនមែនសម្ដែង តែជាការពិត រឿងដូច្នេះ ខ្ញុំមិនយកមកលេងសើចទេ។ សុំបកស្រាយថា ដែលយើងលែងគ្នាមិនមែនមកពីរឿងកំហុសដែលយើងធ្វើខុសទេ តែមកពីភាគីម្នាក់យកក្រុមគ្រួសារមកបូកចូល។ គេធ្វើអោយយើងឃើញថាគ្រួសារគេមិនចេះខុស យើងជានរណាក៏ដោយ នៅដល់ណាក៏ដោយ យើងត្រូវទទួលថាយើងខុស យើងជាក្មេងជាកូន ចង់គេមិនអោយតម្លៃ ក៏យើងត្រូវតែទទួលថាយើងខុស ចង់យើងខំប្រឹងដើម្បីកូនគេយ៉ាងណា ក៏យើងត្រូវទទួលថាយើងខុស។ ចៃដន្យ មនុស្សដូចខ្ញុំខុសថាខុស ត្រូវថាត្រូវ មិនខុសមិនអោនក្បាលជាដាច់ខាត»៕