មិនគួរសោះ ជាថ្ងៃខួបកំណើតរបស់ខ្លួន បែរជាយុវជនម្នាក់បាន លា ចា លោកគ្មានថ្ងៃវិលត្រលប់ ដោយសារតែ
ហ្វេសប៊ុក៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកអ្នកនាង យក់ ថិតរដ្ឋា បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលយុវជនម្នាក់ បានទទួលមរណភាពទាំងវ័យក្មេង គឺដោយសារតែ គាំងបេះដូង និងកេីតជំងឺក្រពះពោះវៀនយូរមកហេីយ។
ក្នុងនោះដែរ ប្រភពដដែលខាងលេីបានមានក្តីរន្ធត់ចិត្តជាខ្លាំង និងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖”បងសូមចូលរួមរំលែកទុក្ខផង ណាងអើយសូមអោយជាតិក្រោយអោយប្អូនមានសុខភាពល្អជាងនេះណា អូនទៅអោយបានសុខណាអូន”។ ជាមួយគ្នានេះ ប្រភពពីបុរសម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ Khun Na បានសរសេររៀបរាប់ឲ្យដឹងថា៖«ឃើញរូបនេះហើយស្រណោះណាស់ Khun Nang ថ្ងៃនេះជាថ្ងៃខួបកំណើតផង ហើយបែរក៏ជាថ្ងៃដែលត្រូវ លា ចាក លោក នេះវិញ ពិតជាមិនគួរឲ្យជឿសោះ វាលឿនពេកហើយ… សូមឲ្យ Bro ទៅបានស្ងប់សុខជារៀងរហូតទៅ… R.I.P 23/08/2021»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារផងដែរ។ សូមលើកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។