លោកជំទាវ ហ៊ុន សុីណាត មានការងឿងឆ្ងល់ជាខ្លាំងពេលឃេីញនាយ ប្រុញ សម្លឹងមុខលោកជំទាវមិនដាក់ភ្នែក ក៏បានពោលពាក្យបែបនេះថា
ប្រិយមិត្តជាច្រើនពិតជាបានស្គាល់រួចមកហេីយនាយ ប្រុញ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូរធូប ខណៈដែលក្មេងប្រុសរូបនេះជានិច្ចជាកាលតែងតែមានវិដេអូបែបកំប្លែងៗជាច្រើនចែកជូនដល់អ្នកទស្សនាដេីម្បីទទួលបាននូវសំណេីចក្អាកក្អាយ បំបាត់ទុក្ខកង្វល់ រហូតត្រូវបានបណ្ដាក្រុមហ៊ុនមួយចំនួនបានចុះកុងត្រាការងារថតស្ពតពាណិជ្ជកម្មជាមួយប្អូនប្រុសទៀតផង។
យ៉ាងណាមិញ កាលពីម្សិលមិញនេះ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នាយ ប្រុញ រួមជាមួយក្រុមការងារបានជួបសួរសុខទុក្ខលោកជំទាវ ហ៊ុន សុីណាត ដល់គេហដ្ឋាន។ ក្នុងទិដ្ឋភាពនៃការជួបជុំនេះ នាយ ប្រុញ បានសម្លឹងមើលមុខលោកជំទាវ ហ៊ុន សុីណាត មិនដាក់ភ្នែកតែម្តង ធ្វើឲ្យលោកជំទាវមានការងឿងឆ្ងល់ជាខ្លាំងក៏បានពោលពាក្យបែបនេះថា៖
«ថ្ងៃនេះចំសែនក្បាលទឹក ក្មួយប្រុញនិងបងប្អូនគាត់មកលេងផ្ទះចង់ឃើញយាយចាស់ខ្ញុំនេះផ្ទាល់ថាធ្លាប់ស្គាល់តែតាម Facebook ចំឡែកនាយប្រុញសម្លឹងមើលតែមុខយាយចាស់ខ្ញុំមិនដឹងថាក្នុងចិត្តគាត់គិតស្អីទេបានជាមើលរហូត អរគុណច្រើននាយប្រុញ សូមជូនពរក្មួយៗឲ្យមានសុខភាពល្អ និងជោគជ័យគ្រប់ប្រការ។ 22.8.2021»។