តាមពិតចឹងសោះ ម្ចាស់សត្វតោចេញមុខសុំទោស និងបញ្ជាក់ពីមូលហេតុដែលសត្វចិញ្ចឹមរបស់ខ្លួនចេញក្រៅផ្ទះដេីរតាមផ្លូវសាធារណៈ គឺដោយសារតែ
ជឿជាក់ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចមកហើយ ដែលកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ មហាជនជាច្រើនបានមានក្តីរំភើបរីករាយជាខ្លាំង អំពីដំណឹងដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុញ្ញាតដល់ជនជាតិចិនឲ្យមកទទួលយកសត្វតោដែលខ្លួនបានចិញ្ចឹមត្រលប់យកទៅផ្ទះវិញ បន្ទាប់ពីសមត្ថកិច្ចបានរឹបអូសយកទៅរក្សាក្នុងសួនសត្វភ្នំតាម៉ៅកាលពីពេលថ្មីៗកន្លងទៅនោះ។
ចំពោះសេចក្ដីសម្រេចអនុញ្ញាតឲ្យម្ចាស់សត្វតោយកទៅចិញ្ចឹមវិញនេះ គឺក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ ទន្ទឹមនឹងការវិលត្រលប់របស់សត្វតោដ៏ស្លូតមួយនេះ គឺមានការចូលរួមទទួលស្វាគមន៍ពីប្រជាពលរដ្ឋជាច្រេីន ។
យ៉ាងណាមិញ ស្រាប់តែកាលពីពេលថ្មីៗនេះ សត្វតោខាងលេីត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេីរនៅតាមផ្លូវសាធារណៈម្តុំបឹងកេងកង ពោលគឺមិនឆ្ងាយពីផ្ទះរបស់ម្ចាស់វានោះទេ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ យ៉ាងណាមិញ ម្ចាស់របស់សត្វតោដែលជាជនជាតិបានចេញមុខធ្វើការបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថា៖
«ថ្ងៃនេះដោយសារតែពេលយកសំរាមទៅចោល តោវាតាមចេញទៅហេីយតាមចូលមកវិញ។ បង្កឲ្យមានរឿងនេះកេីតឡេីង សុំទោសផងដែលបង្ករឿងនេះដល់អ្នកទាំងអស់គ្នា។ ខ្ញុំក៏កំពុងឲ្យគេធ្វេីរបងហេីយ ហេីយថ្ងៃក្រោយខ្ញុំនឹងបង្កេីនការមេីលវាមិនឲ្យចេញទៅក្រៅទៀតនោះទេ សូមអភ័យទោសផង»។