សូមចូលរួមរំលែកទុក្ខផង នារីដ៏ស្រស់ស្អាតម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងនៅវ័យក្មេង ដោយសារតែ
នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Ly Ly បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ញ៉ែម ស្រីនោ បានទទួលមរណភាពចាកចោលសាច់ញាតិ និងក្រុមគ្រួសារទាំងនៅវ័យក្មេង ដោយសារតែជំងឺបេះដូង ពិតជាគួរឲ្យអាសូរណាស់។
ជាមួយគ្នានេះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងផងដែរថា៖«លឿនពេកហើយចែអើយ ខ្ញុំពិតជាមិនចង់ជឿនោះទេ សូមអោយចែទៅអោយបានសុខណាចែ ញ៉ែម ស្រីនោ ខ្ញុំសូមចូលរួមរំលែកទុក្ខនៃគ្រួសារ ស ព ផង»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។