លោកស្រី ទ្រី ដាណា បានទៅដល់ផ្ទះបងស្រីដែលត្រូវភ្លើងឆេះផ្ទះអស់ ក៏បានជូនថវិកាទៅគាត់ទុកជាដើមទុន នូវទឹកប្រាក់ចំនួន
កាលពីម្សិលមិញនេះ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោកស្រី ទ្រី ដាណា ថៅកែហាងមាសពេជ្រ និងជាម្ចាស់គ្រឿងសម្អាងយីហោម៉ាក់ NNP បានបង្ហោះនូវទិដ្ឋភាព ក្រុមគ្រួសារមួយ បានជួបគ្រោះអគ្គីភ័យបណ្ដាធ្វេីឱ្យឆាប់ឆេះផ្ទះអស់គ្មានសល់ ហេីយអីវ៉ាន់ សម្រាប់ប្រកបរបរអាជីវកម្ម ក៏ត្រូវបានអគ្គីភ័យលេបត្របាក់ទៅទាំងអស់ផងដែរ។ ហេតុការណ៍មួយនេះដែរ បានកេីតឡេីងស្ថិតនៅ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
យ៉ាងណាមិញ នៅរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា និងស្វាមី បានអញ្ជេីញទៅដល់ផ្ទះដែលត្រូវបានអគ្គីភ័យឆាប់ឆេះហេីយ និងបាននាំយកស្បៀងអាហារ ឧបករណ៍ប្រេីប្រាស់មួយចំនួន រួមនឹងថវិកាមួយចំនួនធំ ដេីម្បីឧបត្ថម្ភទៅដល់បងស្រីជាម្ចាស់ផ្ទះរងគ្រោះ ក្នុងការជួយសម្រាលដល់ទុក្ខលំបាកបានមួយកម្រិត។
នៅលេីគណនីហ្វេសប៊ុកផេក លោកស្រី ទ្រី ដាណា បានសរសេរប្រាប់ឱ្យដឹងថា៖”នាងខ្ញុំបានមកដល់ផ្ទះបងស្រីដែលឆេះហើយ ហើយក៏ជួយតាមសធា ជូនជាដើមទុនបងចំនួនជាង2000$ និងជូនលុយសុទ្ធចំនួន3000$ សរុប ជាង5000$ ខ្ញុំសង្ឃឹមថាបងស្រីនិងរឹងមាំ ហើយចាប់ផ្ដើមសារជាថ្មីដោយរឹងមាំ ហើយខ្ញុំនឹងចុះចែកអំណោយនៅភូមិនេះក្នុងពេលឆាប់ៗនេះ”។