នារីវ័យក្មេងម្នាក់ មានវិបត្តិផ្លូវចិត្ត ប៉ុនប៉ងលោតទឹក ស.ម្លា.ប់ ខ្លួន លេីស្ពានជ្រោយចង្វារ តែសំណាងត្រូវបានក្រុមអ្នកព័ត៍មាន ជួយសង្គ្រោះបានទាន់ពេលវេលា
មុននេះបន្តិចម៉ោង១:៣០ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ មានហេតុការណ៍បង្កភាពភ្ញាក់ផ្អេីលមួយបានកេីតឡេីង ដោយក្មេងស្រី វ័យ១៧ឆ្នាំម្នាក់ កេីតទុក្ខ តូចចិត្តខ្លួនឯង ព្រោះតែសង្សារបែកចិត្ត ទៅមានស្រីថ្មី ក៏បានសម្រេចចិត្ត ជិះកង់បី មកលេីស្ពានជ្រោយចង្វារ ដេីម្បីលោតទឹកសម្លា.ប់ខ្លួន ប៉ុន្ដែជាសំណាងល្អ ត្រូវបានក្រុមអ្នកសារព័ត៍មាន ស្ទះទៅចាប់ដៃ សង្រ្គោះទាន់ពេលវេលា។
ក្មេងស្រីរងគ្រោះខាងលេី ពុំបានប្រាប់អំពីអត្តសញ្ញាណរបស់ខ្លួនឡេីយ ដោយយេីងគ្រាន់តែដឹងថា នាងមានទីលំនៅស្ថិតនៅម្ដុំផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យ៉ាងណាមិញ បេីយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ មានឈ្មោះ Dyamong Mony បានសរសេរប្រាប់ឱ្យដឹងថា៖
“សំណាងណាស់បានអ្នកពត៍មានដៃរហ័សចាប់ទាន់ កុំអីចូលទឹកទន្លេបាត់នារីវ័យក្មេង វ័យ១៧ឆ្នាំ មានវិបត្តិផ្លូវចិត្ត (ស្នេហា) ប៉ុនប៉ងលោ.តទឹកសម្លា.ប់ខ្លួន លេីស្ពានជ្រោយចង្វារ តែជាសំណាងត្រូវបានក្រុមអ្នកពត៍មានយេីងរហ័សទទួលដំណឹងភ្លាមឡេីងទៅភ្លាម និងបានជួយសង្គ្រោះជីវិតនារីវ័យក្មេងនេះបានទាន់ពេលវេលា និងបានជូនទៅដល់ផ្ទះនៅម្តុំផ្សារកណ្តាល“។
សូមទស្សនាវីដេអូខាងក្រោម