អាណិតណាស់ ក្មួយស្រីយំរហូត ឪពុកនាងឈឺធ្ងន់មិនអាចបន្តការងារសំណង់បាន កូនស្រី២នាក់ ត្រូវចេញធ្វើជំនួស រកលុយព្យាបាលឪពុក ត្រូវបានលោកស្រី ទ្រី ដាណា ឧបត្ថម្ភថវិកាចំនួន
នៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ លោកស្រី ទ្រី ដាណា ថៅកែហាងមាសពេជ្រ និងជាម្ចាស់គ្រឿងសម្អាងយីហោម៉ាក់ NNP បានសម្ដែងនូវអារម្មណ៍អាណិតអាសូរជាខ្លាំង នូវក្មេងស្រីពីរនាក់ ព្រោះតែឪពុកនាងឈឺធ្ងន់មិនអាចបន្តការងារសំណង់បាន ហើយអ្នកទាំងពីរ ក៏សម្រេចចិត្តចេញធ្វេីជំនួស ដេីម្បីបានលុយយកមកព្យាបាលឪពុក ខណៈដែលម្ដាយកំពុងសរសៃខ្ចីកូន ទើបបានមួយខែ ក៏មិនអាចធ្វើអីបាន។
ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានលេីកឡេីង នូវសំណេរមួយឃ្លាថា៖”អាណិតណាស់ ក្មួយស្រីយំរហូត ឪពុកនាងឈឺធ្ងន់មិនអាចបន្តការងារសំណង់បាន ហើយកូនស្រី២នាក់ ត្រូវចេញធ្វើជំនួស រកលុយព្យាបាលឪពុក។ ម្ដាយកំពុងសរសៃខ្ចីកូនទើបបានមួយខែ ក៏មិនអាចធ្វើអីបាន។
កូនស្រី សុំការងារស្រាលៗធ្វើ ខាងសម្អាត អនាម័យការដ្ឋាន បានមួយថ្ងៃ ២ម៉ឺនរៀល។ មិនបានទៅផ្ទាល់ ក៏អោយគេយកជំនួយទៅជួយ សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងថវិកា ២លានរៀល ទុកព្យាបាល។ឱ្យគេយកសារាយ NNP ជូនគាត់ ២កំប៉ុងទៀត ដើម្បីបំប៉នសុខភាព ក្រែងបានធូរស្បើយជាងមុន។ តស៊ូឡើងក្មួយស្រី អនាគតប្អូននឹងប្រសើរ”។