សូមចូលរួមរំលែកទុក្ខផង ម្តាយរបស់អ្នកនាង សំប៉ូ លីដា អតីតកំប្លែងដ៏ល្បី បានទទួលមរណភាពហើយ ដោយសារតែ
នៅរសៀលថ្ងៃនេះ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ យោងតាមរយៈគណនីផេកហ្វេសប៊ុក សិល្បករកម្ពុជា បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ដែលម្តាយរបស់អ្នកនាង សំប៉ូ លីដា អតីតតារាកំប្លែងដ៏ល្បីបានទទួលមរណភាពដោយសារតែជំងឺមហារីក ធ្វើឲ្យមហាជនខ្មែរជាច្រើន ជាពិសេសក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ជាមួយគ្នានេះ ប្រភពដដែលខាងលេីបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំងបន្ទាប់ពីទទួលបានដំណឹងដ៏អកុសលនេះ និងបានសរសេររៀបរាប់ប្រាប់អំពីមូលហេតុឲ្យដឹងថា៖«ម្តាយរបស់អ្នកនាង សំប៉ូ លីដា ដែលជាតារាចំរៀងនិងកំប្លែង បានទទួលមរណភាពហើយនៅថ្ងៃនេះគឺដោយសារតែជំងឺមហារីក»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធអ៊ំស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។