បាត់បង់ធនធានមនុស្សម្នាក់ទៀតហើយ លោកសាស្ត្រាចារ្យ ស្រី បណ្ដូល សហស្ថាបនិកអង្គការ ហ្វាពន្លឺសិល្បៈ បានទទួលមរណភាពហើយ ដោយសារតែ
លោកសាស្ត្រាចារ្យ ស្រី បណ្ដូល សហស្ថាបនិក របស់អង្គការ ហ្វាពន្លឺសិល្បៈ (Phare Ponleu Selpak) បានទទួលមរណភាពហើយនៅល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ដោយសារជំងឺ កូ.វី.ដ ១៩។ នេះបេីយោងតាមការបង្ហោះចេញពីគេហទំព័រផេកហ្វេសប៊ុករបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺ កូ.វី.ដ ១៩ នាយប់ថ្ងៃដដែលនេះ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ម្ទេសបី ពណ៌ ដែលត្រូវជាសាច់ញាតិរបស់លោកសាស្ត្រាចារ្យ ស្រី បណ្ដូល បានមានក្តីរន្ធត់ចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងថា៖«ប្អូនៗស្រឡាញ់បង បងគឺជាបងប្រុសដ៏សង្ហារក្នុងដួងចិត្តរបស់ប្អូនៗ ទោះពេលនេះបងទៅឆ្ងាយមិនអាចត្រឡប់ក៏ដោយ ប្អូននឹងចងចាំអ្វីៗគ្រប់បែបយ៉ាងដែលបងបានប្រាប់និងរូបភាពស្នាមញញឹមរបស់បងដែលប្អូនមិនអាចបំភ្លេចបាន។
គាត់ជាបង គាត់ដូចជាប៉ា គាត់មើលថែប្អួនៗនិងប៉ាម៉ាក់ តាំងពីខ្លួនឯងនៅ អាយុ 12ឆ្នាំ គាត់ជាវីរៈបុរសនៅក្នុងគ្រួសារ បងប្រុសរបស់ខ្ញុំគាត់តែងតែបង្រៀនអោយខ្ញុំធ្វើជាមនុស្សល្អ បង្រៀនសព្វគ្រប់បែបយ៉ាង គាត់ជាបងប្រុសល្អបំផុត ជាប៉ាល្អបំផុត ជាប្ដីដោយល្អបំផុត ជាកូនល្អបំផុត បើមានជាតិក្រោយពិតប្អូនសុំធ្វើជាប្អូនរបស់បងគ្រប់ភពជាតិ។ អ្វីដែលបានបន្សល់គឺអំពើល្អ ស្មាដៃ កិត្តិយស ដែលបានសាង បណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយ(ហ្វាពន្លឺសិល្បៈខេត្តបាត់ដំបង) សូមវិញ្ញាណក្ខន្ធបងប្រុសធំរបស់ខ្ញុំទៅអោយបានស្ងប់សុខ! Srey Bandaul»។