ទីបំផុត ស. ព លោក ជូ ជាគុយ មេធាវីជំនាន់១៤ដែលបានលង់ទឹកសមុទ្រ ត្រូវបានរកឃើញហើយ ដែលស្ថិតនៅទីតាំង
ស ព លោក ជូ ជាគុយ មេធាវីជំនាន់១៤ដែលបានលង់ទឹកសមុទ្រនៅតំបន់ឆ្នេអូត្រេះ១ ត្រូវបានរកឃើញនៅមុននេះ ដោយអណ្តែតទៅឆ្នេរខ្សាច់ប្រហែល ១គីឡូម៉ែត្រពីកន្លែងកេីតហេតុ។ នេះបេីយោងតាមការបង្ហោះចេញពីគេហទំព័រផេកហ្វេសប៊ុករបស់ PNN News នាព្រឹកថ្ងៃ០៤ ខែសីហា ឆ្នាំ២០២១ នេះ។
ប្រភពដដែលខាងលើបានមានការបញ្ជាក់បន្តទៀតថា លោកមេធាវី ជូ ជាគុយ និងមិត្តភក្តិបានទៅលេងកំសាន្តមុជទឹកនៅតំបន់ឆ្នេអូត្រេះ១នៅរសៀរម្សិលមិញ ត្រូវបានរលកសមុទ្រសបោកយកទៅ និងត្រូវបានរកឃេីញ សពនៅមុនម៉ោង៦ព្រឹកនេះ។ ជន រង គ្រោះមានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី មានទីលំនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍។
ក្នុងប្រតិបត្តិការនៃការស្វែងរកនេះ មានការចូលរួមពីក្រុមអ្នកមុជទឹករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័ក្រចិត្តកោះរ៉ុង ដើម្បីចូលរួមស្វែងរក ជន រង គ្រោះ។ ស ព លោកមេធាវី បានអណ្តែតមកទេីលេីឆ្នេរខ្សាច់ដែលមានចំងាយប្រមាណមួយគីឡូម៉ែត្រពីទីតាំងកេីតហេតុ។