បុរសម្នាក់ទេីបតែរៀបមង្គលការកាលពីខែកុម្ភៈនេះ បែរជាទទួលមរណភាពចាកចោលភរិយាគ្មានថ្ងៃវិលត្រលប់ ដោយសារតែ
ជន រង គ្រោះម្នាក់ត្រូវបានគេស្គាល់ឈ្មោះថា ចាវ អាយុ២៧ឆ្នាំ បានស្លា ប់ បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង៣រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នេះ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ទល់មុខព្រលានយន្តហោះ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
បេីតាមប្រភពពីអ្នកស្គាល់ ជន រង គ្រោះបានប្រាប់ឲ្យដឹងថា ជន រង គ្រោះ ទេីបតែរៀបមង្គលការកាលពីខែកុម្ភៈ បែរជាមកជួបគ្រោះថ្នាក់ដ៏អកុសលនេះ ចាកចោលក្រុមគ្រួសារគ្មានថ្ងៃវិលត្រលប់ ដែលភរិយាត្រូវបាត់បង់ស្វាមីជាទីស្រលាញ់របស់ខ្លួន មិនដឹងថារន្ធត់ចិត្តនិងស្រែកទ្រហោយំប៉ុណ្ណានោះទេ ។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។