ជីវិតអីក៏ផុយស្រួយយ៉ាងនេះ គាត់ជាកូនស្រីល្អ បងស្រីល្អ បែរជាទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
ហ្វេសប៊ុក៖ កាលពីរសៀលថ្ងៃច័ន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Banh Hoy បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមិត្តភ័ក្ដិរាប់អានជាទីស្រឡាញ់របស់ខ្លួន បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
ជាមួយគ្នានេះ ប្រភពដដែលខាងលេីបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖«ជាកូនស្រីល្អ បងស្រីល្អ ត្រឹមអ្នកស្គាល់គ្នាតែការរាប់អានអោយយោបល់ជាង ៨ឆ្នាំហើយ បងអើយបង ខ្ញុំស្លុតចិត្ត អាណិតបងណាស់ មិនគួរណា៎បងទៅលឿនបែបនេះសោះ ទើបឆាតមកសួរសុខទុកប្អូនអាទិត្យមុនសោះ ។ សូមអោយបងទៅបានសុខ ទៅកាន់សុគតិភព ដោយសារតែការបើកបររបស់អ្នកដែលទើបរៀន គ្មានគ្រូទើបធ្វើអោយមនុស្សល្អចាកចេញពីគ្រួសារគេ គ្មានថ្ងៃត្រលប់ R.I.P យាយពីន»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។