ដឹងច្បាស់ហើយ មូលហេតុនៃការឆេះឃ្លាំងរថយន្តក្រុងក្រុមហ៊ុនវីរៈប៊ុនថាំ ខូចខាតសរុបគិតជាទឹកប្រាក់ចំនួន
ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចមកហើយ កាលពីវេលាម៉ោង ១៥:៣០ នាទីរសៀល ថៃ្ងសុក្រ ៦រោច ខែទុតិមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណតរថយន្តវីរៈប៊ុនថាំ ដែលស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្នុងហេតុការណ៍ខាងលេីនេះ បង្កឲ្យមានមនុស្សស្លា ប់ ម្នាក់ឈ្មោះ លឹម ចន្ធរិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ អតីតបុគ្គលិក ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលមានស្រុកកំណើតនៅភូមិស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត និងរថយន្តក្រុង ២៣គ្រឿង ត្រូវអគ្គិភ័យឆេះបំផ្លាញ សរុបគិតជាទឹកប្រាក់ ១,៥លានដុល្លារ។ នេះបេីយោងតាមការបញ្ជាក់ពីគេហទំព័រផេកហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានបង្ហោះនៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នេះ។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់ឲ្យដឹងអំពីដើមចមនៃហេតុការណ៍ឆេះខាងលេីនេះរហូតឈានដល់មានមនុស្សម្នាក់ត្រូវបានស្លា ប់ គឺបណ្តាលមកពីការឆ្លង ចរន្តិអគ្គិសនី។