ក្រោយអគ្គីភ័យបានឆាបឆេះរថយន្តវីរៈប៊ុនថាំអស់ជាច្រើនគ្រឿង ម្ចាស់ក្រុមហ៊ុនដ៏ល្បីមួយនេះបានចេញមុខបញ្ជាក់ថា
ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចមកហើយ កាលពីវេលាម៉ោង ១៥:៣០ នាទីរសៀល ថៃ្ងសុក្រ ៦រោច ខែទុតិមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណតរថយន្តវីរៈប៊ុនថាំ ដែលស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្នុងហេតុការណ៍ខាងលេីនេះ បង្កឲ្យមានមនុស្សស្លា ប់ម្នាក់ឈ្មោះ លឹម ចន្នារិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ ទីកន្លែងកំណើត ភូមិស្វាយទង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្ដកំពត និងរថយន្តជាច្រើនគ្រឿងត្រូវបាន ឆា ប ឆេះ ។ ជាមួយគ្នានេះ ម្ចាស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ លោក ស៊ួ វីរៈ បានធ្វើការបញ្ជាក់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លួន ដោយមានខ្លឹមសាររៀបរាប់ទាំងស្រុងថា៖
«ឧបសគ្គគ្រាន់តែជាបញ្ហា តែកុំយកបញ្ហាមកធ្វើជាឧបសគ្គ អាចដោះស្រាយបញ្ហាកាន់តែច្រើន វិសាលភាពនៃជោគជ័យកាន់តែធំធេង។ សូមអរគុណមិត្តភ័ក្រ្ត បងប្អូនទាំងអស់ដែលបានបារម្ភអំពីអគ្គីភ័យដែលបានឆាបឆេះរថយន្តក្រុងចំនួន22គ្រឿង។ ហើយពេលនេះក្រុមហ៊ុនបានដោះស្រាយនិងរកមូលហេតុចប់សព្វគ្រប់អស់ហើយ ហើយក៏ពុំមានអ្វីរាំងស្ទះដល់ដំណើរអាជីវកម្ម និងសេវាកម្មក្រុមហ៊ុនឡើយ គ្រប់យ៉ាងនៅសភាពធម្មតាទាំងអស់។ សូមអរគុណបុគ្គលិក និងអាជ្ញាធរទាំងអស់ដែលបានជួយចូលរួមទាន់ពេលវេលា។ Team វីរ:ប៊ុនថាំតែងតែរឹងមាំ និងឈានមុខគេជានិច្ចដើម្បីអតិថិជន»។