តើបងប្អូននៅចាំទេ ក្មេងស្រី យ៉ុង ស្រីនីត ដែលល្បីក្នុងបណ្តាញសង្គម ឥឡូវនេះគឺគាត់បាននិងកំពុងតែរៀន
ក្រោយពីស្ងប់ស្ងាត់ នូវវត្តមានរបស់ប្អូនស្រី យ៉ុង ស្រីនីត អស់មួយរយៈពេលកន្លងទៅនេះ ស្រាប់តែនៅរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារមួយឃ្លា អមជាមួយរូបថតរបស់ប្អូនស្រីនីត ដោយប្រាប់ពីជីវិតរស់នៅប្រចាំថ្ងៃរបស់នាង អោយមហាជនបានដឹងថា៖
“តើបងប្អូននៅចាំកូនស្រី យ៉ុង ស្រីនីត ទេ! ឥឡូវនេះបាននិងកំពុងរៀនឆុងកាហ្វេនៅឯសួនកម្សាន្ត Jet’s Garden Park បានខិតខំប្រឹងប្រែងសិក្សា សិល្បៈនិងបន្តរៀនមុខជំនាញខ្លះបន្ថែមទៀត ដើម្បីជាស្ពានទៅ ថ្ងៃអនាគត និងអាចជួយផ្គត់ផ្គង់គ្រួសារនៅឯស្រុកកំណើតខេត្តមណ្ឌលគិរី។ ធ្លាប់តែជាអ្នកទូលនំលក់តាមតំបន់ទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី មានកាហូបចុករស់នៅពុំគ្រប់គ្រាន់ ព្រោះតែជីវភាពគ្រួសារមានកម្រិត។ ក្រោមការជួយជ្រោមជ្រែងពីខ្ញុំបាទឥឡូវនេះក្រុមគ្រួសារកូននៅខេត្តមណ្ឌលគិរី ទទួលការងារសមស្រប និងផ្ទះសមរម្យ ចំនែកឯសព្វថ្ងៃស្រីនីតរស់នៅជាមួយបងស្រីនៅឃុំវិហាសួគ៍ ខេត្តកណ្ដាលក្នុងតំបន់អភិវឌ្ឍន៍ស្កាយ លែន ដែលស្ថិតក្នុងការបីបាច់ថែរក្សារបស់ខ្ញុំបាទផ្ទាល់។
ដោយឃើញពីតម្រូវការក្នុងពេលបច្ចុប្បន្នកូនបានឆ្លៀតពេលមករៀនបន្ថែមលើជំនាញឆុងកាហ្វេ និងអ្នកគ្រប់គ្រងហាងកាហ្វេ ហើយក្រៅពីនោះ គឺកូនបានរៀនពីសិល្បៈដែលខ្លួនស្រឡាញ់ ហើយសង្ឃឹមថាឆាប់ៗនេះ នាងអាចវិលត្រឡប់ទៅរស់នៅឯខេត្តមណ្ឌលគិរី វិញដោយបង្កើតមុខរបរចិញ្ចឹមជីវិត និងបង្កើតជាតំបន់ទេសចរណ៍មួយសម្រាប់នាងអាចគ្រប់គ្រង ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងខ្លួនឯង។ប្រសិនបើបងប្អូនចង់ជួប និងជជែកលេងជាមួយគាត់អាចមកជួបគាត់នៅ សួនកម្សាន្តរបស់យើង ជេត ហ្គាឌិន ផាក។ JetsGardenPark លេខទូរសព្ទទំនាក់ទំនងសួន៖ 017 31 52 51/096 88 22222/088 54 44 870 ការពារខូវីដ១៩ Travel, Family, Camping កន្លែងកម្សាន្ត ដើរលេង កាត់ស្រ្តេស សួនកម្សាន្ត កន្លែងដើរលេង តំបន់ទេសចរណ៍ កន្លែងដើរលេង ដើរលេង លម្ហែ កញ្ចុះលម្ហែកាយ សួនទឹក សួនផ្ការ សួនស្កាយលែន ស្កាយលែន សួនសួនកម្សាន្ត”។