រន្ធត់ចិត្តណាស់ បន្ទាប់ពីបានស្តាប់ការលេីកឡេីងរបស់មិត្តភ័ក្ដិជន រង គ្រោះ ដែលត្រូវ ភ្លេី ង ឆេះ ស្លា. ប់ បានបង្ហោះសាររៀបរាប់ពីក្តីឈឺ ចាប់ មុនពេលស្លា. ប់
កាលពីវេលាម៉ោង ១៥:៣០ នាទីរសៀល ថៃ្ងសុក្រ ៦រោច ខែទុតិមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណតរថយន្តវីរៈប៊ុនថាំ ដែលស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្នុងហេតុការណ៍ខាងលេីនេះ បង្កឲ្យមានមនុស្សស្លា ប់ម្នាក់ឈ្មោះ លឹម ចន្នារិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ ទីកន្លែងកំណើត ភូមិស្វាយទង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្ដកំពត និងរថយន្តចំនួន ២៣គ្រឿងត្រូវបាន ឆា ប ឆេះ ។ ជាមួយគ្នានេះ បេីយោងតាមរយៈគណនីហ្វេសបុកឈ្មោះ ស៊ូ ពេទ្យ ត្រូវជាមិត្តភ័ក្ដិជន រង គ្រោះ បានមានក្តីរន្ធត់ចិត្តជាខ្លាំងបន្ទាប់ពីទទួលបានដំណឹងដ៏អកុសលនេះ និងបានសរសេររៀបរាប់លាយឡំជាមួយអារម្មណ៍ក្រៀមក្រំបំផុតថា៖
«គួរឲ្យសង្វេគណាស់ ភ្លេីងឆេះស្លា ប់ នៅក្នុងឡានក្រុង មិនដឹងថាឯងក្ដៅប៉ុណ្ណាទេសម្លាញ់ ប្រហែលជាឯងខំស្រែកហៅម៉ែ ឪ បងប្អូនមិត្តភ័ក្ដិ ឲ្យជួយយ៉ាងណាទេ គ្នាអាណិតឯងណាស់សម្លាញ់ បេីមានជាតិក្រោយយេីងនឹងធ្វេីជាបងប្អូនជាមួយគ្នាទៀត សូមឲ្យដួងវិញ្ញាណរបស់ឯង ទៅកាន់សុគតិភពចុះ ជួបនៅពរ៤ប្រការ អាយុ វណ្ណៈ សុខ:ពល:កុំបីឃ្លៀងឃ្លាតឡេីយ (រឹទ្ធ)»។