រន្ធត់ចិត្តណាស់ តែមួយរយៈពេលខ្លីសោះ ត្រូវបាត់បង់ទាំងភរិយានិងកូននៅក្នុងផ្ទៃ ៧ខែក្នុងពេលតែមួយ ដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារប្អូនស្រី រ៉េត សុខណេត ដែលបានបាត់បង់ជីវិតទាំងម្ដាយ និងកូននៅក្នុងផ្ទៃដោយសារតែជំងឺកូ.វី.ដ ១៩ ។ មរណភាពរបស់ប្អូនស្រី គឺជាការបាត់បង់នូវបងប្អូនសាច់ញាតិ ភរិយា ម្តាយ និងកូនស្រីជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះYoem Sopheak ដែលត្រូវជាបងស្រីបានមានក្តីរន្ធត់ចិត្តជាខ្លាំង និងបានមានការបញ្ជាក់ឲ្យដឹងថា៖«ថ្ងៃទី28.07.2021 ម៉ោង 6.30 ជូនភ្លេីង សូមប្អូនស្រី ជីដូនមួយ និងកូនក្នុងផ្ទៃពោះ 7ខែ ទៅកាន់សុគតិភព កូ.វី.ដ ១៩ សោកស្ដាយណាស់លឿនពេក រ៉េត សុខណេត»។
សូមជម្រាបថា បច្ចុប្បន្នជំងឺ រា ត ត្បាត សកល កូ.វី.ដ ១៩ កំពុងតែមានចំនួនកេីតឡេីង នៅក្នុងប្រទេសកម្ពុជារបស់យេីង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលតម្រូវឱ្យកម្មវិធីមួយចំនួន ដូចជា ពិធីមង្គលការ ពិធីជប់លៀង ឬក៏ការជួបជុំអ្វីផ្សេងទៀត ដែលមានចំនួនមនុស្សច្រេីន ត្រូវបានផ្អាកបណ្ដុះអាសន្នសិន ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំង។