ស្មានមិនដល់សោះ ក្មេងប្រុសដ៏ស្លូតបូតម្នាក់បែរជាទទួលមរណភាពដោយសារតែបែបនេះទៅវិញ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារក្មេងប្រុស វាសនា ដែលបានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលកំពុងជិះម៉ូតូទៅកាត់សក់។ មរណភាពរបស់ប្អូនប្រុស គឺជាការបាត់បង់នូវទំពាំងស្នងឫស្សី បងប្អូនសាច់ញាតិ និងកូនប្រុសជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Jee Na ដែលត្រូវជាសាច់ញាតិបានបង្ហាញពីអារម្មណ៍រន្ធត់ចិត្តជាខ្លាំងបន្ទាប់ពីទទួលបានដំណឹងដ៏អកុសលមួយនេះ និងបានសរសេររៀបរាប់ឲ្យដឹងថា៖«សូមឲ្យព្រលឹងប្អូនប្រុសទៅកាន់សុគតិភព ជាតិក្រោយកុំអាយុខ្លីដូចជាតិនេះទៀត ចែសុំទោសដែលមិនទៅបុណ្យប្អូនដោយសារកូវីដពេក»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។